លេច​មុខ Sanchez ទៅ​មើល​ការ​ប្រកួត​របស Barcelona យប់​មិញ

  • 2019-03-10 06:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez កីឡាករ​កំពុង​របួស​របស់​ក្លឹប Manchester United ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​របស់ Barcelona ដែល​យក​ឈ្នះ  Rayo Vallecano ៣-១។

កីឡាករ​សញ្ជាតិ​ឈីលី​នឹង​ត្រូវ​ខកខាន​ដំណើរ​ជាមួយ United​ ដើម្បី​ត្រៀម​ជួប​ក្លឹប​ចាស់ Arsenal នៅ​យប់​នេះ​ដោយ​សា​របួស។ Sanchez បាន​ពាក់​មួក​អង្គុយ​មើល​ការ​ប្រកួត ដែល Barca ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ដាច់​​លើ​កំពូល​តារាង La Liga ៧​ពិន្ទុ។

​​ Sanchez កំពុង​ព្រួយ​បារម្ភ គេ​អាច​នឹង​សម្រាក​​រហូត​ដល់​២​ខែ ដោយ​សារ​របួស​សរសៃពួរ​ជង្គង់​កាល​ពី​ថ្ងៃ​ទី ២ ខែ មីនា។ កីឡាករ​វ័យ​៣០​ឆ្នាំ​​ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​ពីរ ពេល​ដែល​បិសាច​ក្រហម​យក​ឈ្នះ ៣-២​លើ Southampton បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ Jan Bednarek៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ