មិន​ទាន់​អី​ផង! គេហទំព័រ​មួយ​ដាក់​លក់ OnePlus 7 កាមេរ៉ា​បី​គ្រាប់ តម្លៃ ៥៦៩ ដុល្លារ

  • 2019-03-11 01:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7 ត្រូវ​បាន​គេ​កំពុង​រាយការណ៍​ថា​នឹង​ត្រៀម​ដាក់​បង្ហាញ​នា​អំឡុង​ឆ្នាំ ២០១៩ នេះ ជាមួយ​ការ​រចនា​រូបរាង​ថ្មី​និង​អភិវឌ្ឍ​នូវ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​មួយ​ចំនួន។ ដោយ​ឡែក​យោង​តាម​គេហទំព័រ​លក់​ទំនិញ​អនឡាញ Giztop ក៏​បាន​បង្ហាញ​ទាំង​រូបរាង​ផ្នែក​ខាង​មុខ​និង​តម្លៃ​កាល​ពី​ថ្មីៗ​នេះ។

ស្ថិត​ក្នុង​តម្លៃ ៥៦៩ ដុល្លារ ម៉ូឌែល OnePlus 7 ត្រូវ​បាន​ប្រភព​ទម្លាយ​ពី​រូបរាង​ដែល​មាន​រចនាបថ​អេក្រង់​ផ្ទៃ​ពេញ គ្មាន​ស្នាម​ឆក ដោយ​មាន​ប៊ូតុង Power នៅ​ចំហៀង​ខាង​ឆ្វេង និង​ប៊ូតុង​សំឡេង​នៅ​ចំហៀង​ខាង​ស្តាំ។

បំពាក់​ដោយ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 SoC មាន​ RAM ទំហំ 12GB ដំណើរការ​លើ Android Pie អម​ផ្ទៃ​កម្មវិធី OxygenOS។ អេក្រង់​ប្រភេទ AMOLED ទំហំ ៦,៥ អ៊ីញ លាយ​ឡំ​កាមេរ៉ា​មុខ​ផុស (Pop-up) ទំហំ 16MP ខណៈ​ខាង​ក្រោយ ៣ គ្រាប់​ទំហំ ៤៨+២០+១៦MP។មាន​អង្គ​ផ្ទុក 256GB បន្សំ​ថាមពល​ថ្ម​ធំ ៤ ០០០mAH និង​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស Dash Charging កម្លាំង ៤៤ វ៉ាត់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា