បាល់​​ពី​ដំបូល​ទូក​របស់​ Hazard ជួយ​ Chelsea ឲ្យ​រួច​ពី​បរាជ័យ​របស់​ Wolves

  • 2019-03-11 02:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea ស្ទើរ​តែ​ភ្លាត់​ចាញ់​នៅ​ទឹកដី​ខ្លួន​ឯង​កាល​ពី​យប់​មិញ​ក្រោយ​លេង​ស្មើ​គ្នា​ ១-១​​ជាមួយ​ Wolverhampton ទាំង​ប្រផុតប្រផើយ​នៅ​ចុង​ម៉ោង​។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Stamford Bridge ក្រុម​តោខៀវ​ត្រូវ​គូ​ប្រជែង​នាំ​មុខ​មុន​នៅ​នាទី​៥៦​ រក​គ្រាប់​បាន​ដោយ​កីឡាករ​ Jiménez ប៉ុន្តែ​ម្ចាស់​ផ្ទះ​មាន​សំណាង​ស្រោចស្រង់​ពិន្ទុ​បាន​វិញ​ក្រោយ​ Hazard ទាត់​មួយ​ជើង​យ៉ាង​ល្អ​ពី​តំបន់​ដំបូល​ទូក​បញ្ចូល​ទី​បាន​សម្រេច​នៅ​នាទី​៩០+២។​

លទ្ធផល​ស្មើ​គ្នា​នេះ​ធ្វើ​ឲ្យ​ Chelsea ខកខាន​ឡើង​ទៅ​លេខ​៥​បើ​ទោះ​ជា​ Manchester United ចាញ់​ Arsenal ២-០ ក៏​ដោយ​ ប៉ុន្តែ​ពួកគេ​ក្រោម​បិសាច​ក្រហម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ គឺ​៥៧ ទល់​នឹង​៥៨។​ ប្រកួត​ក្រោយ​ Chelsea ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Goodison Park សួរ​សុខ​ទុក​ម្ចាស់​ផ្ទះ​ Everton៕ ​

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម