សង្វៀន​ធំ​ប្រចាំ​ប្រទេស​ថៃ Rajadamnern ចង់​ចូល​ទស្សន​ត្រូវបង់​យ៉ាង​តិច​៣០​ដុល្លារ

  • 2019-03-11 08:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rajadamnern ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សង្វៀន​ប្រដាល់​សេរី​​ធំ​មួយ​ក្នុង​ចំណោម​សង្វៀន​២​​នៅ​ប្រទេស​ថៃ។ វា​ត្រូវ​បាន​បើក​ដំណើរ​ការ​​តាំង​ពី​ឆ្នាំ​១៩៤៥ ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ដល់​៨​ពាន់​នាក់។

សង្វៀន​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​បាងកក​ ដោយ​​ដំណើរ​ការ​​ប្រកួត​​៤​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ពោល​នៅ​ថ្ងៃ​ ច័ន្ទ ពុធ ព្រហស្បតិ៍​និង​អាទិត្យ ចាប់​ផ្ដើម​ប្រកួត​ពី​ម៉ោង​៦:៣០នាទី​តទៅ។ ជា​ទូទៅ​សម្រាប់​អ្នក​ចូល​ទស្សនា​មិន​ថា​ជនជាតិ​ថៃ​ឬ​បរទេស​​ត្រូវ​តែ​ទិញ​សំបុត្រ​ចូល​ទស្សនា​ ដោយ​មាន​៤​ប្រភេទ​សំបុត្រ។

  • កៅអី​លំដាប់​ទី​៣ តម្លៃ​សំបុត្រ ១០០០​បាត (៣១​,៥៥ដុល្លារ)
  • កៅអី​លំដាប់​ទី​​២ តម្លៃ​សំបុត្រ ១ ៥០០​បាត (៤៧,៣២​ដុល្លារ)
  • កៅអី​តំបន់​ពណ៌​ខៀវ តម្លៃ​សំបុត្រ ១ ៨០០​បាត (៥៦,៧៨​ដុល្លារ)
  • កៅអី​ជាប់​រេញ តម្លៃ​សំបុត្រ ២០០០​បាត (៦៣​,០៩​ដុល្លារ)

ត្បិត​តែ​ជា​កន្លែង​ប្រកួត​ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​​កន្លែង​លេង​ភ្នាល់​ប្រដាល់​ដ៏ធំ​ផង​ដែរ។ សម្រាប់​អ្នក​ដែល​ចូល​ភ្នាល់​នៅ​ទី​នោះ​គេ​ត្រូវ​ឲ្យ​អង្គុយ​នៅ​តំបន់​កៅអី​ជួរ​ទី ៣​និង២៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី