គួរឲ្យស្ដាយ! ផ្សោតកម្រមួយប្រភេទ ត្រូវព្យាករណ៍ថានឹងដាច់ពូជនៅខែមិថុនាឆ្នាំ ២០១៩

  • 2019-03-12 03:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ផ្សោត​កម្រ​មួយ​ប្រភេទ Vaquita ត្រូវ​បាន​ជីវវិទូ​ម៉ិកស៊ីកូ​ព្យាករណ៍​ថា​អាច​នឹង​ដាច់​ពូជ​នា​ខែ​មិថុនា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ។

ការ​ព្យាករណ៍​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ចំនួន​នៃ​សត្វ​ផ្សោត​ដ៏​កម្រ កំពុង​ធ្លាក់​យ៉ាង​គំហុក​មក​សល់​ត្រឹម​ប្រមាណ ២២​ក្បាល​ប៉ុណ្ណោះ​នៅ​ឈូង​សមុទ្រ​កាលីហ្វរញ៉ា។ សត្វ​ផ្សោត Vaquita ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ពូជ​តូច​ជាង​គេ​បំផុត​ដែល​មាន​ប្រវែង​ត្រឹម ១,៥​ម៉ែត្រ​ប៉ុណ្ណោះ​ហើយ​ពឹង​ផ្អែក​លើ​ត្រី និង​មឹក​ជា​អាហារ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​បំពុល​បរិស្ថាន និង​ការ​បាត់​បង់​ជម្រក ទើប​ធ្វើ​ឲ្យ​ចំនួន Vaquita ធ្លាក់​ចុះ​ជា​បន្ដបន្ទាប់​រហូត​ឈាន​ដល់​ជិត​ផុត​ពូជ។

ជាមួយ​គ្នា​ដែរ សត្វ​ត្រី​ប្រភេទ Totoaba ក៏​ត្រូវ​បាន​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា​ប្រឈម​មុខ​នឹង​ការ​ដាច់​ពូជ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដោយ​សារ​តែ​ការ​នេសាទ​ខុស​ច្បាប់​ច្រើន​លើស​លប់ និង​តម្រូវ​ការ​ត្រី​ប្រភេទ​នេះ​ច្រើន​ក្នុង​ប្រទេស​ចិន​ដែល​ធ្វើ​ឲ្យ​ពួកវា​មាន​តម្លៃ​ខ្លាំង​ក្នុង​ទី​ផ្សារ​ងងឹត៕

ប្រភព៖ themindsjournal   ប្រែសម្រួល ៖ រ័ត្ន