គួរឲ្យសរសើរ! ទាំងខ្មែរ និងបរទេសផ្អើលនាំគ្នាលេង Challenge ថ្មីប្រមូលសំរាមខ្ទេចគ្មានសល់

  • 2019-03-12 06:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ Challenge ថ្មី​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កំពុង​ទទួល​ភាព​ល្បីល្បាញ​ខ្លាំង​ពី​ជុំវិញ​ពិភពលោក​ដោយ​អ្នក​ប្រើប្រាស់​ជា​ច្រើន​នាំ​គ្នា​ប្រមូល​សំរាម​ហើយ​ថត​រូប​ខុស​ប្លែក​ពី​គ្នា​មុន​និង​ក្រោយ។

Challenge ថ្មី​ដែល​ឈ្មោះ #trashtag ត្រូវបាន​គេ​មើល​ឃើញ​ថា​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​ដោយ​សម្អាត​តាម​ឆ្នេរ​ខ្សាច់, សួន​ច្បារ និង​តាម​ដង​ផ្លូវ​ដែល​ពោរពេញ​ដោយ​សំរាម​នៅ​តាម​សហគមន៍​របស់​ពួកគេ។ មនុស្ស​ជា​ច្រើន បាន​ទទួល​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​លេង Challenge នេះ​តាម​រយៈ​ការ​បង្ហោះ​ក្នុង​ហ្វេសប៊ុក ហើយ​ទទួល​បាន​ការ​កើត​សរសើរ​ពី​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​សម្រាប់​ទង្វើ​ដែល​ជួយ​ដល់​បរិស្ថាន​របស់​ពួកគេ។ តាម​ពិត​ទៅ Challenge មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​តែ​ទទួល​ភាព​ល្បី​ល្បាញ​ជុំវិញ​ពិភពលោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ដែល​ជះ​ឥទ្ធិពល​ល្អ​ដល់​សង្គម។

ក្រឡេក​មក​មើល​យុវជន​ខ្មែរ​មួយ​ចំនួន​វិញ ពួកគេ​ក៏​បាន​ចូល​រួម​លេង Challenge នេះ​ដោយ​ចាប់​ផ្ដើម​សម្អាត​កន្លែង​ចោល​សំរាម​នៅ​តាម​ដង​ផ្លូវ​ក្នុង​សហគមន៍​។ ក្នុង​នោះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​ពួកគេ​ដែល​ចូលរួម​លេង Challenge មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ ជា​ជាង Challenge បញ្ចេញ​កេរ្តិ៍​ខ្មាស​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​ប្រពៃណី៕

អត្ថបទ ៖ រ័ត្ន