គ្រូ​ Spurs បាន​បង្ហាញ​មុខ​ក្នុង​ប្រកួត​ឈុត​យុវជន​​របស់ Barcelona

  • 2019-03-13 13:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur លោក Mauricio Pochettino ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ប្រកួត​ UEFA Youth Leauge រវាង​ឈុត​ក្រោម​អាយុ ១៩​ឆ្នាំ​របស់​ក្លឹប​ Barcelona និង​ឈុត​ក្រោម​អាយុ​ ១៩​ឆ្នាំ​របស់​ក្លឹប​ Hertha Berlin កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

បុរស​ជនជាតិ​អាហ្សង់ទីន​រូប​នេះ ត្រូវ​បាន​អម​ដំណើរ​ជាមួយ​គ្រូ​បង្វឹក​ក្លឹប​ Tottenham Hotspur លោក Toni Jimenez និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​លោក​គឺ Ivan de la Pena។

ការ​ដែល​មក​មើល​ការ​ប្រកួត​នេះ​គឺ​ដោយសារ​តែ Pochettino នៅ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​ទីក្រុង​ Barcelona ដោយសារ​តែ​លោក​ធ្លាប់​ប្រកប​អាជីព​ជា​កីឡាករ​នៅ​ក្លឹប​ Espanyol ៨​រដូវ​កាល និង​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​ដដែល​នេះ​ ៣​រដូវ​កាល​ថែម​ទៀត។

ក្នុង​ប្រកួត​នេះ​ដែរ U-19 របស់​ Barcelona បាន​យក​ឈ្នះ​ក្រុម​មក​ពី​អាល្លឺម៉ង់​ក្នុង​លទ្ធផល ៣ ទល់​នឹង​ ០ ហើយ​ឡើង​ទៅ​ជួប​ U-19 Lyon នៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Tottenham Hotspur បាន​ឡើង​ទៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ​ UEFA Champions League ក្រោយ​ពី​បំបាក់​ក្លឹប​ Dortmund ទាំង​ ២​ជើង​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី