ពិត​ឬ! ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ​ UCL មាន​ការ​រៀបចំ​ទុក​ជា​មុន?

  • 2019-03-15 07:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​​លេង​បណ្ដាញ​សង្គម​កំពុង​តែ​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​​យល់​ថា​ ការ​ចាប់​ឆ្នោត​​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League មាន​ការ​រៀបចំ​ទុក​ជា​មុន ក្រោយ​លេច​ក្រដាស​មួយ​សន្លឹក​លើ​អនឡាញ។

វគ្គ​៨​ក្រុម​ចុងក្រោយ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ជា​​អ្នក​គាំទ្រ​ដោយ​សារ​តែ​មាន​ក្រុម​មក​ពី​អង់គ្លេស​ដល់​ទៅ​៤​ក្រុម​ដូចជា Manchester United, Liveprool, Manchester City និងTottenham Hotspur។ ចូលរួម​ជាមួយ​ក្រុម​ធំ​៤​ទៀត​គឺ Barcelona, Porto, Juventus និង AFC Ajax។

ការ​ចាប់​ឆ្នោត​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​នេះ​ម៉ោង​៦ នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ UEFA ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស​។ ប៉ុន្តែ​មុន​កម្មវិធី​មក​ដល់​ស្រាប់​តែ​ថ្មី​ៗ​នេះ​​បាន​លេច​រូបរាង​ក្រដាស​មួយ​សន្លឹក​ដែល​មាន​រូប​សញ្ញា​របស់ UEFA Champions League រួម​ជាមួយ​ការ​រៀបចំ​គូ​រួច​ជា​ស្រេច។

ក្នុង​ក្រដាស​នៅ​គេ​មើល​ឃើញ​ Liverpool ប៉ះ Ajax,  Juventus ជួប FC Porto, Manchester United ប្រជែងជាមួយ Tottenham Hotspur និង FC Barcelona តទល់ជាមួយManchester City។ ចំពោះ​ក្រដាស​មួយ​សន្លឹក​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​មន្ទិល​យ៉ាង​ខ្លាំង រហូត​អ្នក​ខ្លាំង​ថា​ការ​ចាប់​ឆ្នោត​មាន​ការ​រៀបចំ​ទុក​ជា​មុន។ ទល​មក​ដល់ពេល​នេះ​មិន​ទាន់​​មាន​ការ​បកស្រាយ​បញ្ជាក់​ពី​រឿង​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម