​Apple កើប​លុយ​បាន​ច្រើន​មិន​ស្ទើរ គ្រាន់​តែ​លក់ AirPods នៅ​ឆ្នាំ ២០១៨​

  • 2019-03-18 08:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ Counterpoint Research បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ Apple អាច​លក់​កាស​ AirPods បាន​រហូត​ដល់​ ៣៥​ លាន​គូ​ឯណោះ។ ផ្អែក​តាម​ទិន្នន័យ​ដដែល​នេះ AirPods គឺ​ជា​កាស​ឥត​ខ្សែ​ពេញ​និយម​ជាង​គេ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន។

តាម​ការ​ស្ទង់មតិ​របស់​ក្រុមហ៊ុន​ខាង​លើ​ លើ​បេក្ខភាព​ចំនួន ២០០ នាក់ បាន​បង្ហាញ​ថា​មាន​ ១៩% ចូល​ចិត្ត​កាស​​ម៉ាក​ Apple ដោយ​លើក​ហេតុផល​ថា​​ងាយ​ស្រួល​ប្រើ, ងាយ​យក​តាម​ខ្លួន និង​ គុណភាព​សំឡេង​ល្អ​ជា​ដើម។

គួរ​ដឹង​ថា​ Apple នឹង​ប្រារព្ធ​កម្មវិធី​ប្រកាស​ចេញ​ផលិតផល​ថ្មី​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា​នេះ ហើយ​គេ​រំពឹង​ថា​កាស​ AirPods ស៊េរី​ថ្មី នឹង​លេច​មុខ​ក្នុង​កម្មវិធី​នេះ។ ផ្អែក​តាម​ចចាមអារ៉ាម​ថ្មីៗ​នេះ AirPods ស៊េរី​ថ្មី​នឹង​បន្ថែម​ជម្រើស​ពណ៌​ខ្មៅ និង ​មាន​បន្ថែម​មុខងារ​តាមដាន​សុខភាព​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង