UEFA ចោទប្រកាន់ Ronaldo ពី​បទ​ប្រព្រឹត្តិ​អាកប្បកិរិយា​មិន​សមរម្យពេល​ប៉ះ AT. Madrid

  • 2019-03-18 13:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ សហភាព​បាល់ទាត់​អឺរ៉ុប​ហៅ​កាត់​ថា​ UEFA បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​ ចោទប្រកាន់​ក្បាច់​អបអរ​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo ក្រោយ​ពេល​ឈ្នះ​ក្លឹប​ Atletico Madrid កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ជា​អាកប្បកិរិយា​មួយ​ដែល​មិន​សមរម្យ។

បើ​តាម​សេចក្ដីថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ គណៈកម្មការ​វិន័យ​របស់ UEFA នឹង​ជួប​ប្រជុំ​សម្រេច​ពីរឿង​នេះបន្ត​ទៀត​ នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ខាង​មុខ។

យ៉ាង​ណា​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​ប្រឈម​មុខ​នឹង​អវត្តមាន​ក្នុង​ប្រកួត​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៅ UEFA Champions Leauge ប៉ះ​នឹង​ក្លឹប​ហុល្លង់ Ajax ព្រម​ទាំង​បង់​ប្រាក់​ពិន័យ​រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ ​កីឡាករ​រូប​នេះ អាច​នឹង​ត្រូវ​បាន​ពិន័យ​ជា​ទំហំ​សាច់​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ប៉ុណ្ណោះ​ ប៉ុន្តែ​​រូប​គេ​អាច​ចូល​ជួយ​ក្រុម​បាន​ធម្មតា។

គួរ​រម្លឹក​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៤​ឆ្នាំ​រូប​នេះ បាន​ជួយ​ក្លឹប Juventus ទម្លាក់​ក្លឹប​ Atletico Madrid និង​ឡើង​ទៅ​លេង​វគ្គ ៨​ក្រុម​ចុង​ក្រោយ​បន្ត ដោយ​សារ​តែ ៣​គ្រាប់​របស់​ខ្លួន​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ នៅ​ពេល​នោះ​ដែរ Roanldo ក៏​បាន​ត្រាប់​ក្បាច់​អបអរ​របស់​គ្រូ​បង្វឹក ក្លឹប Atletico Madrid លោក Diego Simone ដែល​ក្បាច់​អបអរ​នេះ​ហើយ​បាន​ផាក​ពិន័យ​ Simone អស់​ ២៣,០០០​ដុល្លារ​កាល​ពី​ពេល​ថ្មីៗ​នេះ៕

ប្រភព៖ Goal | UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម