ស្អាត​ពេញ​ភ្នែក គំរូ​រាង iPhone X Fold មួយ​គ្រឿង​ត្រូវ​ចាយ​អស់ ១ ៩៩៩ ដុល្លារ

  • 2019-03-19 02:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ទីផ្សារ​ស្មាតហ្វូន​បត់​កំពុង​រង្គោះរង្គើ​ចិត្ត​អ្នក​ប្រើប្រាស់​កាន់​តែ​ខ្លាំង​ឡើង បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​នូវ​ផលិតផល​របស់​ក្រុមហ៊ុន Samsung និង Huawei។ គ្រប់​គ្នា​ប្រាកដ​ជា​ទន្ទឹម​រង់ចាំ​និង​ចង់​ដឹង​តើ​ក្រុមហ៊ុន​យក្ស Apple នឹង​លៃលក​ច្នៃ​ប្រឌិត​បែប​ណា​សម្រាប់​ស្មាតហ្វូន​ដ៏​ទំនើប​មួយ​នេះ។

តាម​ការ​បង្កើត​គំរូ​រាង (Concept) ចេញ​ពី​អ្នក​រចនា Antonio De Rosa បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​ដាក់​ឈ្មោះ​ម៉ូឌែល​នោះ​ថា iPhone X Fold។ តាម​ការ​ស្រមើស្រមៃ​ iPhone បត់​បាន​នោះ​នឹង​មាន​អេក្រង់​ភ្លោះ​ដោយ​មួយ​ទំហំ ៦,៦ អ៊ីញ និង​ម្ខាង​ទៀត ៨,៣ អ៊ីញ ជា​ប្រភេទ Super Retina មាន​ដង់ស៊ីតេ ៥១៤ppi។

ចំពោះ​ការ​រចនា​ប្រអប់​វេច​ខ្ចប់​ជា​រាង​ត្រីកោណ​ប្លែក​ខុស​ពី​មុន ហើយ​តាម​តម្លៃ​ព្យាករណ៍​រូប​លោក​រំពឹង​ថា​អាច​ថ្លៃ​ពី ១ ៩៩៩ ដុល្លារ​ ឡើង​ទៅ ដោយ​មាន​ជម្រើស​អង្គ​ផ្ទុក 512GB និង 1TB។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កៅ រក្សា