ក្លឹប​ Angkor Tiger ​ឧបត្ថម្ភ​ថវិកា ៤០៤៥​ដុល្លារ ដល់​គ្រួសារ​សព​អ្នក​បើក​តាក់ស៊ី​នៅ​សៀមរាប​

  • 2019-03-20 04:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ ​ក្លឹប Angkor Tiger ​បាន​ទៅ​ជួប​សម្ដែង​ការ​សោកស្ដាយ ​ដល់​គ្រួសារ​សព​អ្នក​បើក​តាក់ស៊ី​ដែល​ស្លាប់​ដោយសារ​ជនជាតិ​ជប៉ុន​២​នាក់​សម្លាប់​នៅ​សៀមរាប។ នេះ​បើ​តាម​លោកឧត្តមសេនីយ៍ ហួត សុធី ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

ទន្ទឹម​គ្នា​នោះ​ដែរ ​ក្លឹប​មួយ​នេះ​ក៏​បាន​ជួយ​ជា​ថវិកា​ដល់​គ្រួសារ​សព ​៤០៤៥​ដុល្លារ​ផង​ដែរ។ រំលឹក​ថា​មិន​ត្រឹម​តែ​ក្លឹប​នេះ​ទេ ​កាល​ពី​ម្សិលមិញ​ ​ម្ចាស់​ក្លឹប Angkor Tiger ​ក៏​ប្រកាស​ជួយ​ដល់​គ្រួសារ​សព ១​ពាន់​ដុល្លារ​ផង​ដែរ។ ហើយ​នៅ​ព្រឹកមិញ​នេះ ​មាន​គេ​បង្កើត​ជា​មូលនិធិ​មួយ ដើម្បី​ប្រមូល​ប្រាក់​ជួយ​ដល់​ប្រពន្ធ​និង​កូន​៤​នាក់​របស់​អ្នក​បើក​តាក់ស៊ី​ដែល​ស្លាប់​នោះ​ដែរ។

មូលនិធិ​នោះ ​មាន​ប្រជាជន​ជប៉ុន ​និង​បរទេស​ជា​ច្រើន​នាក់​បាន​ចូល​ជា​លុយ ​និង​ចែក​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព​ផង​ដែរ៕

រូបភាព៖ ឧត្តមសេនីយ៍ ហួត សុធី ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម

អត្ថបទ៖ មុន្នីរម្យ