មន្ត្រីហ្វីលីពីនប្រាប់ចិនថា ដាច់ខាតមិនឲ្យប្រទេសខ្លួនធ្លាក់ចូលអន្ទាក់បំណុលឡើយ

  • 2019-03-21 03:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជាន់​ខ្ពស់​ហ្វីលីពីន​មួយ​រូប បាន​អះអាង​ថា​ប្រទេស​របស់​លោក​នឹង​មិន​ធ្លាក់​ចូល​អន្ទាក់​បំណុល​នោះ​ទេ​បើ​ទោះ​បី​ជា​ប្រទេស​កំពុង​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​កម្ចី​ពី​ចិន និង​រដ្ឋាភិបាល​ផ្សេង​ក្ដី។

រដ្ឋលេខាធិការ​ហិរញ្ញវត្ថុ Carlos Dominguez បាន​ធ្វើ​ការ​អះអាង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ពុធ​ក្រោយ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ចិន​ដើម្បី​ពិភាក្សា​ពី​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រធានាធិបតី​ឌូតឺតេ​ក្នុង​គោល​បំណង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​ក្នុង​ប្រទេស។ លោក Carlos Dominguez ឲ្យដឹងថា "យើង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ថា​នឹង​មិន​ធ្វើ​ឲ្យ​ធ្លាក់​ចូល​អន្ទាក់​បំណុល​ប្រទេស​ណា​មួយ​នោះទេ មិនថា​ចិន​ឬ​ជប៉ុន​ឬ​សហរដ្ឋអាមេរិក​ទេ។”

ជាមួយ​គ្នា​ដែរ មន្ត្រី​ហ្វីលីពីន​រូប​នេះ បញ្ជាក់​ថា​ប្រទេស​របស់​លោក​បាន​សិក្សា​រួច​មក​ហើយ​ពី​វិបត្តិ​បំណុល​កាល​ពី​ឆ្នាំ ១៩៧០ និង​មាន​វិធីសាស្ត្រ​គ្រប់គ្រាន់​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​នេះ​កើត​ឡើង​ម្ដង​ទៀត៕

ចុចអាន ៖

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន