ហ៊ឺ...ស្ដាប់​បទ​នេះ​ហើយ នឹក​ឃើញ​រាំ​វង់​នៅ​វត្ត​នា​រដូវ​ចូល​ឆ្នាំ នឹក​ផ្ទះ នឹក​ភូមិ​ណាស់

  • 2019-03-22 02:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ

ធ្មេច​បើក​ៗ រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កាន់​តែ​ជិត​មក​ដល់ ចិត្ត​នឹក​រលឹក​ផ្ទះ នឹក​ភូមិ ដែល​ឃ្លាត​ឆ្ងាយ​យូរ ក៏​កាន់​តែ​ពុះ​កញ្ជ្រោល​ឡើង​ៗ ហើយ​បើ​បាន​ស្ដាប់​បទ​ចម្រៀង​រាំ​វង់ សារ៉ាវ៉ាន់ ឡាំលាវ​អី​ទៀត រឹត​តែ​នឹក​ខ្លាំង ចង់​ឲ្យ​ថ្ងៃ​បុណ្យ​មក​ដល់​កាន់​តែ​ឆាប់​ៗ​ទៀត។

ជាក់​ស្ដែង​បទ​ចម្រៀង​មួយ​បទ សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស មាន​ចំណង​ជើង​ថា "កុំ​នឹក​គេ​អី" គាស់​កកាយ​អស់​អនុស្សាវរីយ៍​ដែល​ដិត​ដាម​ជាមួយ​ភូមិ​ស្រុក​កំណើត​ឡើង​មក​វិញ​ទាំង​អស់។ បទ​នេះ ត្រូវ​បាន​យក​មក​ច្រៀង​ឡើង​វិញ​ដោយ​កុមារា ធឿន បុរី និង​ទើប​ចេញ​ប្រមាណ​១​សប្ដាហ៍​មុន​នេះ។ បទ​ចម្រៀង​ស្ដាប់​ទៅ ចិត្ត​អណ្ដែត​ទៅ​រក​ទិដ្ឋភាព​នៅ​ស្រុក​ភូមិ វេលា​សប្បាយ​ជុំ​គ្នា ពិសេស​រដូវ​ចូល​ឆ្នាំ​ខ្មែរ​នេះ​តែ​ម្ដង។

តោះ...ស្ដាប់​ទាំង​អស់​គ្នា​ទៅ​មើល៍!

អត្ថបទ៖ ទារិកា