Barcelona ទុក​ពេល​ឲ្យ Coutinho ១​ខែ​​​ដើម្បី​កែលំអ​មុន​សម្រេច​ថា​ត្រូវ​ទុក​ឬ​ដាក់​លក់​ឡៃឡុង

  • 2019-03-23 11:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Barcelona នឹង​ផ្តល់​ឱកាស​ចុង​ក្រោយ​ឲ្យ​ Philippe Coutinho ១​ខែ​ដើម្បី​ប្រឹង​លេង​ឲ្យ​ប្រសើរ​ជាង​នេះ​មុន​ក្លឹប​យក្ស​អេស្ប៉ាញ​សម្រេច​ថា​ត្រូវ​​ទុក​អតីត​​កីឡាករ Liverpool ឬ ​ដាក់​លក់​ឡៃឡុង​នៅ​ទីផ្សារ​ដោះដូរ​នៅ​រដូវ​ក្តៅ​នេះ។

កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​ការផ្លាស់ប្ដូរ​មក Barcelona ក្នុង​តម្លៃ​ ១៤២ លាន​ផោន (១៨៧ លាន​ដុល្លារ) កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨។ ទម្រង់​លេង​មិន​ល្អ​របស់​កីឡាករ​ប្រេស៊ីល​​បាន​ធ្វើ​ឲ្យ​កីឡាករ​នេះ​ពិបាក​ក្នុង​ការ​ជាប់​ជម្រើស​ដំបូង ហើយ Coutinho ​បាន​ចូល​លេង​តែ​១​នាទី​ប៉ុណ្ណោះ​កាល​ពី​ជ័យជម្នះ ៤-១ លើ​​ក្រុម Real Betis ​កាល​ពី​ថ្ងៃ​អាទិត្យ។

Ousmane Dembele កំពុង​​រីក​ស្គុះស្គាយ​នៅ Barcelona ដោយ​ទុក​ឱ្យ​អតីត​ខ្សែ​បម្រើ​ស្លាប Liverpool អង្គុយ​នៅ​កៅអី​បម្រុង។ ប៉ុន្តែ Dembele ​កំពុង​មាន​បញ្ហា​របួស​សាច់​ដុំ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​ នេះ ហើយ​គេ​រំពឹង​ថា Coutinho នឹង​ទទួល​បាន​ឱកាស​ច្រើន​ដើម្បី​​ទាញ​ចំណាប់​អារម្មណ៍​របស់​គ្រូ​បង្វឹក​មក​វិញ​ស្រប​ពេល​ដែល Barcelona កំពុង​មាន​កាលវិភាគ​ប្រកួត​​ដ៏​មមាញឹក។​

អំឡុង​ពេល​អវត្តមាន​ Dembele គ្រូ​បង្វឹក Ernesto Valverde បាន​ប្រើប្រាស់​ប្រព័ន្ធ​លេង ៤-៤-២ ហើយ​បាន​ចាត់​ទុក​ថា Coutinho មិន​សូវ​ស័ក្ដិសម​នឹង​របៀប​​លេង​បែប​នោះ​ទេ៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម