​Offside ​មាន​ប្រវត្តិ​​តាំង​ពី​ជាង​១៥០​ឆ្នាំ​មុន ព្រោះ​ខ្សែ​ប្រយុទ្ធ​ម្ខាងៗ​មាន​រហូត​ដល់ ​៨​នាក់​​

  • 2019-03-25 07:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រលប់​ទៅ​និយាយ​អំពី​ប្រវត្តិ offside ឬ ជំហរ​ក្រៅ​ល្បែង (ការ​កំណត់​ហៅ​​ដោយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា) កាល​ពី​ជាង​១៥០​ឆ្នាំ​មុន កាលណោះ​ខ្សែ​ប្រយុទ្ធ​ម្ខាងៗ​មាន​រហូត​ដល់ ​៨​នាក់ ​ឯណោះ ស្រដៀង​នឹង​ពេល​កុមារភាព​ ដែល​​យើង​ស្ទើរ​គ្រប់​គ្នា​លេង​បាល់​ចង់​តែ​ធ្វើ​ខ្សែប្រយុទ្ធ។

ម្ល៉ោះ​ហើយ​ចាប់​ពី​ឆ្នាំ ១៨៦៣ ដើម្បី​កុំ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ដ៏​ច្រើន​លើសលប់​កេង​ចំណេញ​ចាំ​ស៊ុត​ស្រួលៗ​ពេក សមាគម​កីឡា​បាល់ទាត់​អង់គ្លេស ហៅ​កាត់​ថា FA ក៏​បាន​បង្កើត​ច្បាប់ offside នេះ​ឡើង។

ច្បាប់​ offside មាន​ការ​កែប្រែ​ច្រើន​ដំណាក់​កាល​ទម្រាំ​ឈាន​មក​ដល់​ការ​វិវត្ត​នៅ​ដំណាក់​កាល​ចុងក្រោយ​នា​ពេល​បច្ចុប្បន្ន​ដូច​ដែល​យើង​បាន​ឃើញ។

ច្បាប់​ offside ដំបូងៗ

អង់គ្លេស និង ស្កុតឡែន ក្នុង​ឆ្នាំ​ ១៨៧០ ប្រហែល​ជា​ការ​ប្រកួត​រវាង​ប្រទេស​២ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់

ច្បាប់ offside ដំបូង​បំផុត​គឺ​​ កីឡាករ​ចាត់​ទុក​ថា​ offside នៅ​ពេល​​គេ​ឈរ​ពី​មុខ​បាល់។ និយាយ​បែប​ផ្សេង បើ​អូស​ឬ​ញាក់​​គូ​បដិបក្ខ​ចង់​ទាញ​បាល់​ដល់​ណា​ក៏​បាន ប៉ុន្តែ​បើ​បញ្ជូន​អាច​ធ្វើ​បាន​ត្រឹម​បោះ​ឆ្វេង​ស្កាំ​ឲ្យ​ស្រប​នឹង​ខ្លួន ឬ មក​ក្រោយ​ប៉ុណ្ណោះ។

លុះ​ដល់​ឆ្នាំ ១៨៦៦ ត្រូវ​បាន​កែប្រែ​ ឲ្យ​ឈ្មោះ​ហៅ​ថា "three-player rule” បាន​ន័យ​ថា កីឡាករ​មិន​ offside ឡើយ​បើ​គេ​នៅ​ចន្លោះ​កីឡាករ​៣​នាក់​របស់​គូបដិបក្ខ។

ដើម​សតវត្ស​ទី ២០

១៩០៣ នៅ​មិន​ offside ឡើង​បើ​ទុកជា​គេ​នៅ​ក្នុង​តំបន់ offside ប្រសិន​បើ​មិន​ធ្វើ​ចលនា។ មក​ដល់​ឆ្នាំ ១៩២១ ការ​គប់​ទុះ​ (បោះ​បាល់​ចូល​ទីលាន) មិន​ចេះ​ offside ឡើយ ដែល​ក្បួន​ច្បាប់​ទាំង​២​នេះ​នៅ​បន្ត​ប្រើ​មិន​ដល់​បច្ចុប្បន្ន។

កែប្រែ​ខ្លាំង​ចាប់​ពី​ឆ្នាំ ១៩២៥

ការ​ប្រកួត​រវាង អង់គ្លេស និង ស្កុតឡែន ក្នុង​ឆ្នាំ​១៩៧៧

The Guadian បាន​រាយការណ៍​ថា​នៅ​ពេល​ដែល​ក្រុម Newcastle មិន​អាច​រក​បាន​សូម្បី​១​គ្រាប់​​សម្រាប់​៦​ប្រកួត​ជាប់ៗ​គ្នា​នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ទាំង​ទ្វេ​របស់​ខ្លួន​គឺ​កីឡាករ Frank Hudspeth និង Bill McCracken ញៀន​នឹង​ការ​ offside។

FA ដាក់​សំណើ​២​ដើម្បី​ជា​ដំណោះស្រាយ ​ទី​១ បន្ថយ​​ពី​ offside បើ​ឈរ​ផុត​ខ្សែ​ការពារ​៣​នាក់​ចុងក្រោយ មក​ត្រឹម​ខ្សែ​ការពារ​២​នាក់​វិញ និង ទី២​ វាស់​ប្រវែង​បើ​កីឡាករ​ឈរ​​លើស​ពី ៣៧​ ម៉ែត្រ​ពី​ទី​ទៅ​ ធ្វើ​ចលនា​យ៉ាង​ណា​ក៏​មិន offside ឡើយ។

​រដូវ​កាល​ ១៩២៥-២៦ គ្រាប់​បាល់​គិត​ជា​មធ្យម​ក្នុង​១​ប្រកួត​​មាន​អត្រា​ខ្ពស់​រហូត​ដល់ ៣,៦៩ អាច​ថា​​ដោយសារ​លទ្ធផល​ដែល​បណ្ដាល​មក​ពី​ការ​ទុក​ចន្លោះ​ប្រហោង​ដល់​ទៅ​ជិត​៤០​ម៉ែត្រ​ អនុញ្ញាត​ឲ្យ​ខ្សែ​ប្រយុទ្ធ​លេង​១​ទល់​១​ជាមួយ​អ្នក​ចាំទី។

​ក្រោយ​មក​ក្រុមប្រឹក្សាភិបាល​​អន្តរជាតិ ( International Board) បាន​កែប្រែ​ច្បាប់​នេះ​បន្ត​ទៀត។ ​​​បន្តិច​ម្តងៗ ច្បាប់​ offside បាន​វិវត្ត​ដែល​កីឡាករ​ offside តែ​ស្មា​បន្តិច​ក៏​អាជ្ញាកណ្ដាល​ចាប់ ហើយ​ចុង​ក្រោយ​បំផុត VAR ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ដើម្បី​សម្រេច offside ឲ្យ​កាន់​តែ​មាន​ភាព​សុក្រឹត៕

ប្រភព៖ theguardian | FIFA   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី