​គ្រូ U23 ​កម្ពុជា៖ ​យើង​កំពុង​ស្ថិត​នៅ​ចំណុច​អភិវឌ្ឍ​នៅ​ឡើយ​

  • 2019-03-25 02:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​កូរ៉េ​ខាង​ត្បូង ​៦-១ ​ក្នុង​ការប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship ។

នេះ​ជា​ការ​បរាជ័យ​លើក​ទី​២​និង​អស់​ឱកាស​សម្រាប់​ក្រុម​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ ព្រោះ​ថា​២​ប្រកួត​មក​នេះ ​ពួកគេ​បរាជ័យ​ទាំង​ពីរ​ប្រកួត។ យ៉ាងណាមិញ ​បាន​លេង​ទល់​សុទ្ធ​តែ​ក្រុម​ខ្លាំង​នេះ ​លោក Felix ​គ្រូ​បង្វឹក​ក្រុម U23 ​កម្ពុជា ​បាន​លើក​ឡើង​ថា​​លោក​នៅ​តែ​ពេញ​ចិត្ត​ចំពោះ​កីឡាករ​កម្ពុជា​ដដែល។ ដោយ​ដែល​និយាយ​ពី​មុន​មក ​នា​ពេល​នេះ​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ ​ហើយ​ទម្រង់​លេង​នៅ​ពេល​នេះ​ក៏​ល្អ​តាម​ការ​គ្រោង​ទុក​ដែរ។

កម្ពុជា​នឹង​ប្រកួត​បិទ​ពូល H ​នេះ ​ជាមួយ​ក្រុម​ឆាយនីសតៃប៉ិ ​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​៨​យប់ ដែល​វា​គ្រាន់​តែ​ជា​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ