VIVO ចាប់ដៃគូផ្លូវការជាមួយ PUBG Mobile ប្តេជ្ញាឲ្យអ្នកលេងហ្គេមជុំវិញពិភពលោក សប្បាយដៃ!
- 2019-03-26 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
VIVO ចាប់ដៃគូផ្លូវការជាមួយ PUBG Mobile ប្តេជ្ញាឲ្យអ្នកលេងហ្គេមជុំវិញពិភពលោក សប្បាយដៃ!
ចន្លោះមិនឃើញ
ក្រុមហ៊ុន vivo ប្រកាសអំពីភាពជាដៃគូជាមួយហ្គេមទូរសព្ទចល័តនាំមុខគេរបស់ពិភពលោកគឺ PlayerUnknown's Battlegrounds Mobile (PUBG MOBILE) របស់ក្រុមហ៊ុន Tencent Games និងក្រុមហ៊ុន PUBG Corporation ក្នុងនាមជាអ្នកឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ដែលជាការប្រកួតហ្គេមទូរស័ព្ទចល័តធំជាងគេនៅលើពិភពលោក នៅថ្ងៃនេះ។
នៅក្នុងនាមជាការប្រកួតហ្គេមកម្សាន្តចល័តដ៏ធំបំផុតមួយនៅក្នុងពិភពលោក PUBG MOBILE Club Open 2019 គឺជាឱកាសដ៏រឹងមាំមួយដើម្បីបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុន vivo ក្នុងការផ្តល់អោយនូវភាពរីករាយដ៏អស្ចារ្យដោយនាំយកអ្នកលេងហ្គេមទូទាំងពិភពលោកដើម្បីអោយទទួលបានបទពិសោធន៏នៃការលេងហ្គេមពិតៗតែម្តង។ ភាពជាដៃគូពិភពលោកនេះនឹងពង្រីក និងពង្រឹងជំហររបស់ក្រុមហ៊ុន vivo ក្នុងការក្លាយជាម៉ាកយីហោប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យដែលតែងតែផ្តោតទៅលើបទពិសោធន៍របស់អ្នកប្រើប្រាស់ជាមុនសិន។
កម្មវិធីប្រកួត PUBG MOBILE STAR CHALLENGE 2018 មានអ្នកទស្សនាជាង 230 លាននាក់ និងទាក់ទាញអ្នកទស្សនាផ្ទាល់ជាង 5,000 នាក់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពិភពលោកនៅទីក្រុងឌូបៃ។ ការប្រកួតជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ចាប់ផ្តើមនៅថ្ងៃទី 22 ខែមីនាឆ្នាំ 2019 នេះ។
ការប្រកួត Spring Split Global Finals នឹងរៀបចំនៅខែកក្កដាឆ្នាំនេះ ខណៈពេលដែលការប្រកួត Fall Split Global Finals គឺនៅក្នុងខែធ្នូ។
ក្រុមហ៊ុន vivo នឹងផ្តល់នូវស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ដែលអ្នកលេងហ្គេមជាច្រើនមកពីតំបន់ចំនួន 10 នៅទូទាំងពិភពលោកនឹងប្រើកម្លាំងដើម្បីប្រយុទ្ធគ្នាតាមរយៈ Spring & Fall Split ដែលមានទឹកប្រាក់សរុបចំនួន 2.5 លានដុល្លារអាមេរិក។ ភាពជាដៃគូជាលក្ខណៈសាកលនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការនាំមកនូវបទពិសោធន៏ក្នុងការលេងហ្គេមយ៉ាងរលូនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនតាមរយៈភាពជាដៃគូដ៏មានអត្ថន័យនេះ។
ក្រុមហ៊ុន vivo រីកចម្រើនឈានមុខគេនៅក្នុងឧស្សាហកម្ម eSports ដើម្បីបម្រើអតិថិជនរបស់ខ្លួនអោយបានល្អបំផុត។ ភាពជាដៃគូជាមួយក្រុមហ៊ុន PUBG MOBILE គឺជាព្រឹត្តិការណ៍សំខាន់មួយដែលត្រូវបានផ្តល់ឱ្យជាពិសេសថា វាគឺជាហ្គេមទូរសព្ទចល័តឈានមុខគេដែលបង្កើតឡើងដោយក្រុមហ៊ុន Tencent Games និង PUBG Corporation ដែលមានអ្នកគាំទ្រជាង 200 លាននាក់ដែលទាញយកដោយមិនរាប់បញ្ចូលប្រទេសចិន ប្រទេសកូរ៉េ និងប្រទេសជប៉ុន។
លោក Vincent Wang នាយកគ្រប់គ្រងទូទៅនៃនាយកដ្ឋានបោះពុម្ពផ្សាយពិភពលោក (Global Publishing Department) របស់ក្រុមហ៊ុន Tencent Games បាននិយាយថា “យើងមានការរំភើបណាស់ក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Vivo ព្រោះពួកគេមានកេរ្តិ៍ឈ្មោះខ្លាំងក្លាក្នុងការច្នៃប្រឌិត និងដាក់តំរូវការរបស់អតិថិជនជាមុនសិន។
ក្នុងនាមជាម៉ាកយីហោប្រកបដោយភាពច្នៃប្រឌិតនោះ ភាពជាដៃគូនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងដើម្បីនាំមកនូវបទពិសោធន៍ដ៏ល្អបំផុតដែលអាចធ្វើទៅបានសម្រាប់អ្នកលេងហ្គេម និងអ្នកគាំទ្ររបស់យើងនៅជុំវិញពិភពលោក។ ភាពជាដៃគូនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ យើងចង់បន្តការបង្កើតនូវភាពជាដៃគូដ៏ខ្លាំងក្លាជាមួយក្រុមហ៊ុនឈានមុខគេជាច្រើនទៀតដូចជា vivo ដើម្បីផ្តល់ជូននូវបទពិសោធន៍លេងហ្គេមតាមទូរសព្ទដៃដ៏ល្អបំផុត៕”