Note 10 ត្រៀម​ប្រកាស​ខែ​សីហា នឹង​ផ្លាស់ប្តូរ​ចំណុច​ធំ​មួយ​ពុំ​ធ្លាប់​មាន​ក្នុង​ត្រកូល Galaxy

  • 2019-03-27 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ Galaxy S10 បង្ហាញ​ខ្លួន​មិន​ទាន់​បាន​បី​សប្តាហ៍​ពេញលេញ​ផង​នោះ ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy Note 10 នៅ​តែ​បន្ត​ល្ហិចល្ហៀង​ឥត​ឈប់ឈរ។ យោង​តាម​សារព័ត៌មាន ET News បាន​ចុះ​ផ្សាយ​ថា​ Note 10 នឹង​មាន​ការ​វិវត្ត​ផ្លាស់ប្តូរ​នូវ​ចំណុច​ពិសេស​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។

នោះ​គឺ​ការ​គ្រោង​ដក​ចោល​នូវ​ប៊ូតុង​ទាំង​អស់​ជុំវិញ​តួ​ស្មាតហ្វូន មិន​ថា​តែ​ប៊ូតុង Power និង​ប៊ូតុង​សំឡេង ឬ​សូម្បី​តែ​ប៊ូតុង Bixby ដោយ​ជំនួស​មក​ប្រើប្រាស់​ការ​ច្នៃប្រឌិត​ដ៏រសើប សម្រប​នឹង​កន្លង​ទៅ Samsung ក៏​ធ្លាប់​បញ្ជាក់​ពី​ការ​ស្រាវជ្រាវ​នូវ​ម៉ូឌុល Keyless Touch-sensitive ដើម្បី​មក​ភ្ជាប់​ជុំវិញ​គែម​តួ​ម៉ាស៊ីន។

ពុំ​មាន​ការ​លម្អិត​ច្បាស់លាស់​ទេ​ជុំវិញ​ការ​ច្នៃប្រឌិត​ថ្មី​នេះ ប៉ុន្តែ​ប្រភព​ដដែល​បន្ត​ថា Note 10 នឹង​ប្រែ​ក្លាយ​ជា​ត្រកូល Galaxy ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់ Samsung ដែល​លែង​មាន​ប្រើប្រាស់​ប៊ូតុង​ណា​មួយ​ទាំង​អស់។ ប៉ុន្តែ​បន្ត​ទៅ​ឆ្នាំ​ខាង​មុខ​ទៀត ប្រភេទ​ស្មាតហ្វូន​ធុន​កណ្តាល​ក៏​អាច​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​មុខងារ​ថ្មី​នេះ​ដូច​គ្នា។

រំឭក​ថា Samsung ត្រូវ​បាន​គេ​ដឹង​ថា​រំពឹង​នឹង​ចេញ​ផ្សាយ Note 10 នា​អំឡុង​ខែ​សីហា ​ដោយ​មាន​ការ​បំពាក់​នូវ​បន្ទះ​ឈីប​ជំនាន់​ក្រោយ​ផ្សេង​ទៀត Exynos 9825 ឈរ​លើ​ឈីប Exynos 9820 កំពុង​មាន​ប្រើ​ក្នុង Galaxy S10។ ការ​ចេញ​លក់​ផ្លូវការ​ក៏​ទំនង​ជា​ធ្វើ​ក្រោយ​ការ​ប្រកាស​រយៈ​ពេល​ជាង​មួយ​ខែ ពោល​គឺ​អាច​ឈាន​ដល់​ដើម​ខែ​កញ្ញា មុន​ថ្ងៃ​ចេញ​ផ្សាយ iPhone សេរ៊ី​ឆ្នាំ ២០១៩ របស់​គូ​ប្រជែង Apple។

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា