Boateng បង្ហើប​ពី​កីឡាករ​ល្អ​ជាង​គេ​ដែល​ខ្លួន​ធ្លាប់​លេង​ជាមួយ

  • 2019-03-27 13:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​កម្មវិធី​សំនួរ​ចម្លើយ​ជាមួយ​ទូរទស្សន៍ Barcelonaខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Kevin Prince Boateng បាន​ប្រាប់​ថា​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ​ Zlatan Ibrahimovic ជា​កីឡាករ​ល្អ​បំផុត​ដែល​ខ្លួន​ធ្លាប់​លេង​ជាមួយ។

ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​រូប​នេះ​ ធ្លាប់​លេង​ជាមួយ​គ្នា​នៅ​ក្លឹប​អ៊ីតាលី AC Milanកំឡុង​ឆ្នាំ២០១០ ដល់ ឆ្នាំ២០១២។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ហ្គាណា​រូប​នេះ​បាន​ផ្ទេរ​មក​ក្លឹប​ Barcelona ពី​ក្លឹប​អ៊ីតាលី​ Sassuolo ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ កាល​ពី​ខែ​មករា​កន្លង​ ហើយ​ការ​ផ្ទេរ​របស់​រូប​គេ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​។

គិត​ត្រឹម​ពេល​នេះ​ដែរ​ Boateng បាន​បង្ហាញ​ខ្លួន​ឲ្យ Barcelona បាន​តែ​ម្ដង​គត់​ និង​មិន​ទាន់​រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់​ឡើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី