ចេញ​គំនូរ​ព្រាង​ iPhone ស៊េរី​ថ្មី កាមេរ៉ា ៣ គ្រាប់

  • 2019-03-29 02:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចចាមអារ៉ាម​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ Apple បាន​ត្រៀម​ការ​អាប់ដេត​ជា​ច្រើន​សម្រាប់ iPhone ដែល​ចេញ​នៅ​ចុង​ឆ្នាំ​នេះ។ ក្នុង​នោះ​រួម​មាន​ iPhone XR ស៊េរី​ថ្មី​ដែល​មាន​កាមេរ៉ា ២ គ្រាប់ និង iPhone 11 ដែល​មាន​កាមេរ៉ា ៣ គ្រាប់។

រូប​គំនូរ​ព្រាង​ថ្មី​បាន​លេច​ចេញ​ឡើង​ ដែល​អះអាង​ថា​ជា​គំនូរ​ព្រាង​របស់​ iPhone XR ស៊េរី​ថ្មី ប៉ុន្តែ​វា​អាច​ជា​គំនូរ​ព្រាង​របស់​ iPhone 11 ទៅ​វិញ​ទេ។ រូបភាព​ថ្មី​ចុង​ក្រោយ​នេះ​ចែក​រំលែក​ដោយ​គណនី​ឈ្មោះ​ថា​ laobaiTD ដែល​ពី​មុន​មក​ក៏​ធ្លាប់​បង្ហាញ​រូបរាង​គំរូ​ផលិតផល Apple ​ផង​ដែរ។

រូបភាព​នេះ​បង្ហោះ​ដោយ​អម​ជា​មួយ​ Caption ថា "New XR”។ យ៉ាងណាក្ដី​រូបភាព​នេះ​គឺ​ស៊ី​គ្នា​នឹង​រូបភាព Render របស់ iPhone 11 ដែល​ចេញ​កន្លង​មក​ ​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​រូប​គំនូរ​ព្រាង​ដែល​​បាន​លេច​ធ្លាយ ហើយ​រូប​ Render នេះ​ដែរ ចេញ​មក​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ឈ្មោះ​ថា​ OnLeaks។

រូបភាព Render ចេញ​កាល​ពីខែមករាកន្លងទៅ

iPhone 11 ​មាន​ចចាមអារ៉ាម​ថា​នឹង​មាន​បំពាក់​កាមេរ៉ា ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ ដែល​​រៀប​ចំ​ជាង​រាង​បួន​ជ្រុង។ ក្នុង​រូបភាព​គំនូរ​ព្រាង​គេ​ឃើញ​មាន​រន្ធ​ចំនួន ៥ ដោយ​រន្ធ​ ៣ ជា​រន្ធ​កាមេរ៉ា ហើយ​ផ្សេង​ទៀត​អាច​ជា​រន្ធ​ Flash និង​រន្ធ​មីក្រូហ្វូន។

ចំណែក iPhone XR ស៊េរី​ថ្មី​វិញ លេច​ឮ​ថា​នឹង​មាន​បំពាក់​កាមេរ៉ា​ចំនួន​ពីរ​គ្រាប់​នៅ​ខាង​ក្រោយ។ គេ​សន្និដ្ឋាន​ថា​​ការ​រៀប​ចំ​កាមេរ៉ា​លើ iPhone XR ស៊េរី​ថ្មី អាច​នឹង​ដូច​គ្នា​នឹង iPhone XS ដែល​មាន​បំពាក់​កាមេរ៉ា​ ២ គ្រាប់​ដូច​គ្នា៕ ​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី