ក្មេងស្រី ២នាក់ ទាក់ចិត្ត David Beckham ឱ្យឆ្លើយសំណួរហើយ បានទៅជួបលោកផ្ទាល់ទៀត

  • 2019-04-01 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីការការពារផ្នែកហិរញ្ញវត្ថុ ការដែលអ្នករស់នៅដោយមានសុខភាពល្អ និងសកម្មជានិច្ចក៏ជាសារៈសំខាន់មួយដែរ ដើម្បីឱ្យអ្នកមានឱកាសនៅជាមួយក្រុមគ្រូសារ និងមិត្តភ័ក្ដិដោយភាពសប្បាយរីករាយ។

ដូចដែលអ្នកធ្លាប់បានដឹងហើយថាលោក David Beckham គឺជាឯកអគ្គរដ្ឋទូតសកលរបស់ AIA ហើយពួកគេបានធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា#WhatsYourWhy។

ដោយ យុទ្ធនាការនោះ គ្រាន់តែថតវីដេអូកូនៗរបស់អ្នកសួរសំនួរទៅកាន់ David Beckham អំពីវីធីដែលអាចធ្វើឲ្យសុខភាពរបស់ឪពុកម្តាយរបស់គេកាន់តែល្អជាងមុន ហើយផូសវីដេអូនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នោះពួកគេនឹងមានឱកាសបានជួប David Beckham ផ្ទាល់។

ជាលទ្ធផល AIA ធ្លាប់បាននាំក្មេង២ នាក់ចេញទៅជួបលោក David Beckham រួចម្តងមកហើយកាលពីខែ វិច្ឆិកា ។ ជាក់ស្តែងថ្មីៗនេះ AIA បានប្រកាសរកឃើញក្មេង ២នាក់ផ្សេងទៀតរួមជាមួយម្តាយពួកគេ ដែលបានធ្វើត្រឹមត្រូវតាមលក្ខខណ្ឌ របស់ AIA និងបានទៅជួប David Beckham ផ្ទាល់ទៀតផង។

  • កុមារីទី ១ ឈ្មោះ រាជនី នាងបានចោទជាសំណួរទៅ David Beckham ថា៖ “ប៉ានាងចូលចិត្តលេងបាល់ទាត់ តើវាធ្វើឱ្យប៉ានាងមានសុខភាពល្អដែរឬទេ”?

  • ក្មេងទី២ ឈ្មោះ មរកត នាងបានចោទជឆាសំណួរទៅកាន់ David Beckham ថា៖ “ ខ្ញុំស្រលាញ់ម៉ាក់របស់ខ្ញុំខ្លាំងណាស់ តែម៉ាក់គាត់ធាត់ខ្លាំង ខ្ញុំចង់ឱ្យគាត់ស្គមដូចខ្ញុំ តែខ្ញុំមិនដឹងថាជួយគាត់ដោយរបៀបណា តើលោកពូអាចឱ្យដំបូន្មានខ្ញុំខ្លះបានទេ?

មិនបង្អង់យូរលោក ឯកអគ្គរដ្ឋទូតសកលរបស់ AIA បានឆ្លើយសំណួរទៅកាន់ក្មេងទាំង២ផងដែរ។ ចង់ដឹងថា David Beckham ប្រាប់ពីដំណោះស្រាយបែបណាទៅកាន់ក្មេងទាំង២នោះ តាមដានវីដេអូខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី