​កាមេរ៉ា P30 Pro សាហាវ​ជាង​ភ្នែក​មនុស្ស​ទៅ​ទៀត! (វីដេអូ)

  • 2019-04-01 02:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​កាមេរ៉ា​​ Huawei P30 Pro ​មាន​កម្រិត​ ISO រហូត​ដល់​ ៤០៩ ៦០០ ​ដែល​អាច​ថត​រូប​​​នៅ​ទី​ងងឹត​ដែល​​ភ្នែក​​មនុស្ស​មើល​មិន​ឃើញ​ ​បាន​យ៉ាង​ស្អាត​ល្អ។ ចង់​ដឹង​ថា​ P30 Pro ពិត​ជា​ខ្លាំង​បែប​នេះ​មែន​ឬ​អត់ ​ការ​​ធ្វើ​តេស្ត​​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​យក​ P30 Pro ថត​នៅ​ទី​ងងឹត​ ​ដែល​ភ្នែក​មនុស្ស​មិន​អាច​មើល​ឃើញ​ច្បាស់។

ក្រៅ​ពី P30 Pro គេ​ក៏​បាន​យក​ស្មាតហ្វូន​ ៣ ម៉ូដែល​ទៀត ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​ជា​មួយ​ផង​ដែរ ដែល​មាន​ Galaxy S10+, iPhone XS និង LG V40 សុទ្ធ​សឹង​ជា​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន។ ក្រោយ​ពី​បាន​សាក​ល្បង​ហើយ រូបភាព​ដែល​ថត​ចេញ​ពី P30 Pro ពិត​ជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​​ភ្ញាក់ផ្អើល​ខ្លាំង​មែន​ទែន ហើយ​អាច​យក​ឈ្នះ​ស្មាតហ្វូន​ ៣ ម៉ូដែល​ផ្សេង​ទៀត។

​​​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដើម្បី​កាន់​តែ​ជាក់​ច្បាស់ ៖

ចុចអាន៖

​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង