ស្លូវ៉ាគី​រក​ឃើញ​ប្រធានាធិបតី​ស្ត្រី​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ហើយ

  • 2019-04-01 11:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​បោះឆ្នោត​ជាតិ​ស្លូវ៉ាគី​កាល​ពី​ម្សិលមិញ​នេះ ប្រទេស​ស្លូវ៉ាគី​រក​ឃើញ​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ហើយ​គឺ អ្នកស្រី ហ្ស៊ូហ្សាណា កាពូតូវ៉ា (Zuzana Caputova)។

អ្នកស្រី​ស្ទើរ​តែ​គ្មាន​បទពិសោធន៍​ក្នុង​ឆាក​នយោបាយ​សោះ តែ​អាច​យក​ឈ្នះ​បេក្ខភាព​របស់​គណបក្ស​កាន់​អំណាច​ លោក ម៉ាកូស សេហ្វកូវិច (Marcos Sefcovic) ដែល​ជា​អ្នក​នយោបាយ​ពោរពេញ​ដោយ​បទពិសោធន៍ និង​ជា​អនុប្រធាន​នៃ​គណៈកម្មការ​អឺរ៉ុប​ (European Commisson) (ស្ថាប័ន​តាក់តែង​ច្បាប់​ សន្ធិសញ្ញា​ផ្សេង​ៗ​របស់​សហភាព​អឺរ៉ុប)។

អ្នកស្រី ហ្ស៊ូហ្សាណា មក​ពី​គណបក្ស​វឌ្ឍនភាព​សេរីនិយម​ស្លូវ៉ាគី​ ដែល​គ្មាន​អាសនៈ​ក្នុង​សភា តែ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ អ្នកស្រី​ទទួល​បាន​សំឡេង​ឆ្នោត​ ៥៨% រីឯ​លោក ម៉ាកូស ទទួល​បាន ៤២​%។

អ្នកស្រី​មាន​និន្នាការ​ទំនោរ​ទៅ​រក​អឺរ៉ុប​ ជា​អ្នក​សេរីនិយម​ដែល​គាំទ្រ​លើ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ខណៈ​ប្រទេស​ស្លូវ៉ាគី​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​លើ​ការ​រៀប​អាពាហ៍ពិពាហ៍​ភេទ​តែ​មួយ និង​ការ​យក​កូន​ចិញ្ចឹម​ឡើយ។

អ្នកស្រី​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ខែ​មិថុនា ឆ្នាំ​នេះ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ អេនឌ្រេជ គីស្កា​ (Andrej Kiska) អស់​អាណត្តិ។

ចំពោះ​ក្នុង​ជីវិត​គ្រួសារ​អ្នកស្រី​វិញ ហ្ស៊ូហ្សាណា​លែង​លះ​ជាមួយ​ស្វាមី​អ្នកស្រី និង​មាន​កូន​ចំនួន ២៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល