២ក្រុមនៅក្នុងការប្រកួត Battle Band ដាក់ឈ្មោះចម្លែកៗ បង្កប់មូលហេតុគួរឲ្យសង្វេគ
- 2019-04-02 03:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ក្រុមនៅក្នុងការប្រកួត Battle Band ដាក់ឈ្មោះចម្លែកៗ បង្កប់មូលហេតុគួរឲ្យសង្វេគ
ចន្លោះមិនឃើញ
ដូចដែលប្រិយមិត្តបានដឹងហើយថាក្រុមដែលចូលប្រកួតចម្រៀងក្នុងកម្មវិធី Battle of The Band ទាំងអស់មាន ១៦ ក្រុមបានចូលរួមប្រកួតប្រជែងសមត្ថភាព។ ក្នុងក្រុមនីមួយៗសុទ្ធតែមានរហ័សនាមក្រុមប្លែកៗ និងអត្ថន័យខុសៗពីគ្នា ប៉ុន្តែតាមចាប់អារម្មណ៍ឃើញថា មាន២ក្រុមដែលមានឈ្មោះចម្លែកជាងគេ ក្នុងនោះបើដឹងពីមូលហេតុនៃការដាក់ឈ្មោះក្រុមទៀតរឹតតែសង្វេគ។
ក្រុម "Doch Chkea"
ក្រុមរបស់គេដាក់ឈ្មោះបែបនេះ ព្រោះឈ្មោះនេះមានន័យប្រៀបដូចជាជីវិតរបស់ពួកគេ ដោយសារតែពីមុនពួកគេមានជីវិតលំបាកខ្លាំង ជាក្មេងអនាថា រើសសំរាមតាមដងផ្លូវ ប៉ុន្តែក្រោយមក ក៏បានចូលក្នុងអង្គការមួយទើបពួកគេ មានឱកាសរៀនភ្លេងចេះមកដល់សព្វថ្ងៃនេះ។
ក្រុម "Kmeng Somrae"
ការដាក់ឈ្មោះក្រុមថា "Kmeng Somrae" បែបនេះព្រោះថាការលេងខ្លួនរបស់ពួកគាត់មិនសូវពេញនិយម ហើយសូម្បីតែបទចម្រៀងក៏ពួកគេចូលចិត្តច្រៀងបែបបទពីសម័យមុន ដោយគិតថាទាំងការលេងខ្លួន និងបទចម្រៀងខ្លួនឯងមិនសូវទាន់សម័យដូចគេ ពួកគេក៏សម្រេចចិត្តដាក់ឈ្មោះក្រុមខ្លួនឯងបែបនេះតែម្ដង។
ទាំងក្រុម "Kmeng Somrae" និងក្រុម "Doch Chkea" បូករួមទាំង ១៤ក្រុមផ្សេងទៀត រួមមាន៖ "Art of Noice", "Batbangers", "Bestlife", "D'first", "Emoji", "Garuda", "Hastag", "Kstorm", "Memo", "MR5" "Acoustic", "Pich Yadin", "Shadow", "Sweet" និងក្រុម "So" បាន និងកំពុងដំណាក់កាលប្រកួតប្រជែងនៅឡើយក្នុងកម្មវិធីប្រកួតចម្រៀង និងតន្ត្រីជាក្រុមដ៏ធំហៅថា "Battle of the Band"។
កាលពីសប្ដាហ៍មុនពួកគេ បានប្រកួតប្រជែងគ្នារួចហើយ ហើយតាមលក្ខខណ្ឌ ៨ក្រុម នឹងបន្តដំណើរទៅមុខ ៨ក្រុមផ្សេងទៀតនឹងត្រូវវិលត្រឡប់ទៅផ្ទះ។ យ៉ាងណាគិតមកត្រឹមថ្ងៃនេះ កម្មវិធី មិនទាន់បានបញ្ចេញផ្លូវការនៅឡើយថា ក្រុមណាខ្លះ នឹងត្រូវអស់សិទ្ធិឡើងទៅវគ្គបន្ត ក្រុមណាខ្លះនឹងជាប់ក្នុងជម្រើស។ ដូច្នេះ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា!!!
ចុចអាន៖ វ័យក្មេង តែ កង ពិសិដ្ឋ មានប្រវត្តិតែងនិពន្ធបទភ្លេង និងទំនុកច្រៀងយ៉ាងជោគជាំ