Rolls-Royce Cullinan បង្ហាញខ្លួនម្ដង ២ គ្រឿងនៅកម្ពុជា ធ្វើឲ្យភ្ញាក់ផ្អើលដល់វៀតណាម
- 2019-04-02 07:24:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rolls-Royce Cullinan បង្ហាញខ្លួនម្ដង ២ គ្រឿងនៅកម្ពុជា ធ្វើឲ្យភ្ញាក់ផ្អើលដល់វៀតណាម
ចន្លោះមិនឃើញ
សារព័ត៌មានរថយន្តវៀតណាម Xehay បានសម្ដែងភាពភ្ញាក់ផ្អើល នៅពេលប្រទះឃើញរថយន្ត SUV កំពូលប្រណីត ម៉ូដែល Rolls-Royce Cullinan បង្ហាញមុខនៅកម្ពុជាម្ដងពីរគ្រឿងដំណាលគ្នាតែម្ដង។ ថែម ២ គ្រឿងនេះទៀត នៅកម្ពុជាមានរថយន្ត Cullinan សរុបដល់ ៨ គ្រឿងឯណោះ។ នេះបើតាមការចុះផ្សាយរបស់ Xehay។
តម្លៃរថយន្ត Cullinan លក់នៅកម្ពុជាគេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេដឹងថាតម្លៃនៅកម្ពុជាគឺធូរថ្លៃជាងនៅវៀតណាម ដោយសារអត្រាពន្ធនៅប្រទេសវៀតណាមខ្ពស់ជាងកម្ពុជា។ នៅប្រទេសវៀតណាម រថយន្ត Cullinan ត្រូវបានកំណត់លក់ដោយក្រុមហ៊ុន Rolls-Royce Motor Car Hanoi ក្នុងតម្លៃចាប់ផ្ដើមពី ១,៧៦ លានដុល្លារ។
ត្បិតថាជារថយន្ត SUV ប្រណីតមែនពិត ប៉ុន្តែ Cullinan មានសមត្ថភាពបើកបរលើផ្លូវ Off-Road (ផ្លូវលំបាក) មិនចាញ់ពពួករថយន្ត Off-Road ឡើយ។ រថយន្តនេះបំពាក់ម៉ាស៊ីន V12 ចំណុះ ៦,៧៥ លីត្រ ប្រភេទ Twin-Turbocharged ដែលមានកម្លាំង ៥៦៣ សេះ៕
ចុចអាន៖