បង្ការទិញខុស «ពិព័រណ៍លំនៅដ្ឋាន» ឆ្នាំនេះសន្យារផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីអចលនទ្រព្យ

  • 2019-04-03 11:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត «ពិព័រណ៍​លំដៅ​ដ្ឋាន ២០១៩» ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់ចាំ បាន​ប្រកាស​វត្តមាន​ជា​ផ្លូវ​ការ​ហើយ​ គឺ នឹង​លេច​ឡើង​នៅ ថ្ងៃ ទី ២៦ និង​ ២៧ មេសា ២០១៩ ខាង​មុខ​នេះ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ​។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ព្រឹក​មិញ​នេះ រៀប​ចំ​ដោយ​ក្រុមហ៊ុន Realstate.com.kh ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ឲ្យ​មាន​ព្រឹត្តិការណ៍​​នេះ។

នឹង​មាន​​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ក្រុមហ៊ុន​ជាង ១០០ ក្នុង​​ពិព័រណ៍​រយៈពេល​ ២​ថ្ងៃ​នេះ​អម​ដោយ​ប្រូម៉ូសិន​ពិសេស​ៗជា​ច្រើន ដើម្បី​ផ្តល់​វេទិកា​អចលនទ្រព្យ​ទិញ​លក់​ ដ៏​ងាយ​ស្រួល​សម្រាប់​អតិថិជន​ក្នុងស្រុក​ និង​អន្តរជាតិ​ដែល​ចង់​ស្វែង​យល់​ពី​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ធំ​ៗ​នៅ​កម្ពុជា។ វេទិកា​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ ល្អៗ ព្រម​ទាង​ក្រុមហ៊ុន​ផ្សេងៗ​ ជាច្រើន​សម្បូរ​បែប​ ដែល​កំពុង​ដើរ​តួ​សំខាន់​នៅ​ក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​កម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Thomas O' Sullivan នាយក​ប្រតិបត្តិ​ របស់ Realstates.com.kh

លោក Thomas O' Sullivan នាយក​ប្រតិបត្តិ​ របស់ Realstates.com.kh

លោក​ សួស​ ចិន្តា​ រដ្ឋលេខាធិការ​សមាគម​អ្នក​វាយតម្លៃ​ និង ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា (CVEA) បាន​ឲ្យដឹង​៖ «នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​បងប្អូន​​ដែល​ចង់​វិនិយោគ ឬ ចង់​ទិញ​ផ្ទះ ដី​ ឬ​ក៏​ខុន​ដូ អាច​ស្វែងរក​ព័ត៌មាន​អចលនទ្រព្យ​បាន​ជាក់​លាក់​ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ទិញ​បាន​ត្រឹមត្រូវ​ល្អ​ ពិសេស​អាច​ទិញ​បាន​ក្នុង​តម្លៃ​សមរម្យ​»។​

ពិព័រណ៍​ លំនៅដ្ឋាន​កម្ពុជា ឬ Home and Lifestyle Expo 2019 ជា​វេទិកា​ល្អ​បំផុត​សម្រាប់​៖

  • ​អ្នក​មាន​បំណង​ចង់​ទិញ​លំនៅដ្ឋាន មិនថា​ផ្ទះ​ ដី​ ខុនដូ បុរី ដីឡូតិ៍ និង​មាន​ជម្រើស​ផ្សេង​ៗ ដូចជា​រថយន្ត​ម៉ាកល្បី គ្រឿង​សង្ហារិម ដេគ័រ និង​សម្ភារៈ កីឡា​និង​ផ្សេងៗទៀត។
  • ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ស្វែង​រក​គម្រោង​លំនៅដ្ឋាន​ជាច្រើន​ ក្នុង​ពេល​តែមួយ​។
  • អ្នក​ដែល​មានបំណង​ចង់​ស្វែង​យល់​អំពី​ភាព​រីក​ចម្រើន​ទីផ្សារ​លំនៅដ្ឋាន​កម្ពុជា។
  • ចូលរួម​សិក្ខាសាលា​អប់រំ​អំពីវិស័យ​អចលនទ្រព្យ​ជាមួយ​ប្រធានបទ​ផ្សេងៗ ល្អ ធ្វើ​បទបង្ហាញ​ដោយ​វាគ្មិន​ល្បី​ៗ។

ចូលរួម​ដោយ​សេរី និង​ ឥតគិតថ្លៃ សូម​ចុច​ទីនេះ​ដើម្បី​ចុះ​ឈ្មោះ​ចូល​រួម

លោក​ សួស​ ចិន្តា​ រដ្ឋលេខាធិការ​សមាគម​អ្នក​វាយតម្លៃ​ និង ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា (CVEA)

ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា ២០១៩ អាច​ដំណើរ​ការបាន​ដោយ​មានការ​ចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ Cellcard ក្រុមហ៊ុន​ Propease ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​អាណូតា ផ្សារ​ទំនើប TK Avenue ក្រុមហ៊ុន Singapore (Cambodia), International Academy, ក្រុមហ៊ុន Passapp និង​ក្រុមហ៊ុន​ Tings and Associates។

គម្រោង​ជាច្រើន​ នឹង​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ដូចជា​​៖ គម្រោង​ Prince International Plaza គម្រោង​ Prince Central Plaza , គម្រោង​ Prince Tian Xi Wan , គម្រោង Prince Golden Bay ,គម្រោង​របស់​ក្រុមហ៊ុន​ R&F Cambodia, គម្រោង​ Prince CEO KT Pacific, គម្រោង​ The Puor bay, គម្រោង Peninsula Garden , គម្រោង​ La Vista One , គម្រោង​ Angkor 4 Season Hotel , គម្រោង​ បុរី សែន​មនោរម្យ, គម្រោង​ V-House ,គម្រោង​ Romduol City , គម្រោង​បុរី​ ដឹផ្លរ៉ា គម្រោង​ Prince Golden Bay គម្រោង​ Poly Mansion គម្រោង​ The Condominium, គម្រោង​ Air Apartment , គម្រោង​ បុរី VIP , គម្រោង​ បុរី វីឡា​ទូលសង្កែ គម្រោង Chief Tower , គម្រោង​ Aristo គម្រោង​លំនៅដ្ឋាន អារ៉ាខាវ៉ា គម្រោង​ Arata Garden Residences , គម្រោង​ Urban Village , គម្រោង Booyong Town, គម្រោង​ Victory Bay PHMK ផ្សារ​បែក​ចាន ,និង​ផ្សារ​អង្គ​ស្នូល។

ក្រៅ​ពី​នេះ​ក៏​មាន​ក្រុមហ៊ុន​ពាក់​ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ ដូចជា៖ ក្រុមហ៊ុន​រថយន្ត​ Nissa Morris Garage , ក្រុមហ៊ុន​អចលនទ្រព្យ FDD Real Estate , Pearl Bay Consulting , Prestige Homes Cambodia, Chun Hui Yuan , SEARA Sports System , Bill 24 , KH Land , BCCI International, Lucky Real Estate , LCJ- H.Y.O (Cambodia) , Wufu Center of Sihanouk , OC Consultancy Services, E-Now international, Pointer Property , Oneda Asian, Investment Group , China Pacific E&G Investment , E-Gets , Capital Loan , Master Star Land Property, Heng He Group, Ruiting , Econflo, KH Land , Open House។

គេហទំព័រ​​ព័ត៌មាន​អេឡិចត្រូនិក Tnaot App ,ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Henghe Group , ហាង​កាត់​ដេរ​សំលៀក​បំពាក់ colorblind សាលា​រៀន North Bridge ,សាលា​រៀន SCIA សាលា​រៀន​អចលនទ្រព្យ CEO ,ក្រុមហ៊ុន​ Grep Tech ,ក្រុមហ៊ុន Wang Ni ,ក្រុមហ៊ុន LumiArch Grobal ,ក្រុមហ៊ុន​ Qin Yue Group ,ក្រុមហ៊ុន Jian Zu Private Invest Consultant ,ក្រុមហ៊ុន Capital loan , ក្រុមហ៊ុន ឆាយណា​ ឌ្យូធីហ្វ្រី (CDF) , ក្រុមហ៊ុន JS Property International សមាគម​អ្នក​អភិវឌ្ឍន៍​ លំនៅដ្ឋាន​កម្ពុជា និង​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា៕

អ្នក​នាង Carrie Sun ប្រធាន​ផ្នែក​ទីផ្សារ​ចិន​របស់​ Realstate.com.kh

អត្ថបទ៖ លីដា

អត្ថបទពេញនិយម