មន្ត្រីជំនាញពន្យល់ពីអត្ថន័យគំនូសសញ្ញាលើស្ពានជ្រោយចង្វារទី១ ក្រោយឃើញមានអ្នកបើកបរខ្លះអនុវត្តមិនទាន់បានត្រឹមត្រូវ
- 2019-04-04 03:41:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីជំនាញពន្យល់ពីអត្ថន័យគំនូសសញ្ញាលើស្ពានជ្រោយចង្វារទី១ ក្រោយឃើញមានអ្នកបើកបរខ្លះអនុវត្តមិនទាន់បានត្រឹមត្រូវ
ចន្លោះមិនឃើញ
ក្រោយពីបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការឡើងវិញកាលពីម្សិលមិញ អ្នកបើកបរមួយចំនួនទំនងជាមិនទាន់យល់ ឬមិនទាន់ច្បាស់ពីគំនូសសញ្ញាដែលមាននៅលើស្ពានជ្រោងចង្វារទី១ ដែលជាហេតុនាំឲ្យមានអ្នកខ្លះដួលម៉ូតូ និងខ្លះទៀតជិះមិនស្របតាមគំនូសសញ្ញា។
មន្ទីរសាធារណការ និងដឹងជញ្ជូនរាធជានីភ្នំពេញនាព្រឹកនេះបានណែនាំ និងពន្យល់ពីគំនូសសញ្ញានេះថាគំនូសសញ្ញាជាប់ទោលពណ៌ស សម្រាប់បែងចែកគន្លងផ្លូវចរាចរ។ អ្នកបើកបរ មិនត្រូវឆ្លងកាត់គន្លងនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។
ស្លាកសញ្ញាចរាចរណ៍ បង្ហាញពីការបែងចែកគន្លងដាច់ពីគ្នារវាងរថយន្ត ទោចក្រយានយន្ត និងថ្មើរជើង ហាមធ្វើការប្តូរគន្លងចរាចរ និងបើកបរក្នុងល្បឿនមិនលើសពី ៣០គ.មក្នុង១ម៉ោង និងត្រូវមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ ហាមវ៉ាជែងលើស្ពាន។
ចំណែកស្ថានទូជប៉ុនវិញនៅព្រឹកនេះតាមរយៈហ្វេសប៊ុករបស់ខ្លួនក៏បានជូនពរប្រជាពលរដ្ឋខ្មែរឲ្យធ្វើដំណើរប្រកបដោយសុវត្ថិភាពលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬជ្រោយចង្វារទី១នេះ៕