Pogba ចង់​បាន​១​សប្ដាហ៍​កន្លះ​លាន​ផោន​ បើ​ចង់​ឲ្យ​គេ​នៅ Man Utd បន្ត​

  • 2019-04-05 01:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​បើក​ការ​ចរចា​ជាមួយ​ Paul Pogba ជុំ​វិញ​កុងត្រា​ថ្មី​ដើម្បី​បញ្ចៀស​រូប​គេ​ពី​ការ​ចង់​បាន​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid។​

យ៉ាង​ណា​តារា​នាំ​លេង​សញ្ជាតិ​បារាំង​ចង់​បាន​ថ្លៃ​ឈ្នួល​មួយ​សប្ដាហ៍​ ៥សែន​ ឬ​កន្លះ​លាន​ផោន​ដើម្បី​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ពលកម្ម​ខ្ពស់​បំផុត​នៅ​ក្លឹប​ស្មើ​គ្នា​នឹង​ Alexis Sanchez។ Zinedine Zidane ដែល​ចូល​កាន់​តំណែង​លើក​ទី​ពីរ​កំពុង​អន្ទះសា​ចង់​បាន​ Pogba និង​ Eden Hazard របស់​ Chelsea សម្រាប់​ផែន​ការ​រដូវ​កាល​ក្រោយ។​

កុងត្រា​ចាស់​របស់​ Pogba ដែល​មាន​តម្លៃ​៣​សែន​ផោន​ក្នុង​មួយ​សប្ដាហ៍​ នៅ​សល់​២​ឆ្នាំ​ទៀត​ តែ​ United ចង់​បន្ត​៣​ឆ្នាំ​បន្ថែម​ដើម្បី​ឲ្យ​រូប​គេ​ស្ថិត​នៅ​ Old Trafford ដល់​ឆ្នាំ​២០២៤។​ ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​ អ្នក​ចាត់​ការ​​ Ole Gunnar Solskjaer ចង់​រក្សា​ទុក​ក្នុង​រជ្ជកាល​របស់​លោក​៕ ​

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី