អ្នករត់ម៉ូតូ​កង់​បីឥណ្ឌា កំពុងត្រូវប៉ាន់ខ្លាំង​ រកចំណូលបានច្រើនគួរសម!

  • 2019-04-05 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ក្នុងមួយខែ អាចរកបានចន្លោះ ២៥០ ទៅ ៣០០ ដុល្លារក្នងមួយខែ។ បាទ! រត់ទាំងព្រឹកដល់យប់ពេញ បានចំនូលច្រើន តែហត់ខ្លាំងដែរ ត្រូវទទួលភ្ញៀវគ្រប់ប្រភេទ ជួនកាលគេស្តីឲ្យទៀត" ជាការលើកឡើងរបស់ អ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ក្នុងពិ​ធី​សម្ភោ​ធ​ជា​ផ្លូវការ​ម៉ូតូ​កង់​បី​ ​TVS​ ​កម្ពុជា។

រូបតំណាង អ្នករត់កង់បី

ប្រភពដដែលបានបន្ថែមទៀតថា ត្បិតថារកបានច្រើន តែក៏ចំណាយទៅវិញច្រើនដែរលើបន្ទុកគ្រួសារ។ ឆ្លៀតក្នុងពេលនោះ លោកក៏បានឆ្លើយតបនឹងសំណួរ គិតយ៉ាងម៉េចដែរ លើឥរិយាបថអ្នកបើកម៉ូតូកង់បីឥណ្ឌា? បុរសវ័យជាង ៣០ ឆ្នាំរូបនេះបានលើកឡើងថា មិនទាំងអស់ទេ អ្នកដែលគេគោរពច្បាប់ បើកត្រឹមត្រូវ មានច្រើនតែគេមិនសូវឲ្យមើលឃើញឲ្យតម្លៃ ដល់ពេលមានអ្នកធ្វើខុស យកមកសរុបចូលគ្នាទាំងអស់។

ក្នុងឱកាសជួបជុំ និងសម្ភោ​ធ​ជា​ផ្លូវការ​ម៉ូតូ​កង់​បី​ ​TVS មានអ្នករត់​ម៉ូតូ​កង់​បី​ជាង​ ​៧០០​ ​គ្រឿង​ ដូចជា​អតិថិជន​របស់​ម៉ូតូ​កង់​បី​ ​TVS​ ​ផ្ទាល់​ ​អ្នក​រត់​TUK TUK ខ្មែរ​ ​អ្នក​រត់​ម៉ូតូឌុប​ ​អ្នករក​ស៊ី​ខ្នាត​តូច​ ​បុគ្គលិក​បំរើ​ការងារ​នៅ​តាម​ស្ថាប័ន​ផ្សេង​ៗ​ ​និង​ ​អ្នកចូលរួម​ផ្សេងទៀត​ជាច្រើន​។​

ក្រុមហ៊ុន TVS មិនត្រឹមតែជា ជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូកង់បីប៉ុណ្ណោះទេ ថែមទាំងមាន ម៉ូតូធំកម្លាំងលើ ២០០ សេសេ ដែលនាំចូលផ្ទាល់ពីប្រទេសឥណ្ឌា និងរថយន្តសម្រាប់ដឹកឥវ៉ាន់ខ្នាតតូច និងគ្រឿងបន្លាស់ នាំចូលពីម៉ាឡេស៊ីផ្ទាល់។ នៅឆ្នាំ ២០០២ TVS បានក្លាយជាក្រុមហ៊ុនផលិតម៉ូតូកង់ពីរ ដំបូងគេលើពិភពលោក ដែលទទួលបានពានរង្វាន់ Deming Prize ជាពានចំណាត់ថ្នាក់គុណភាពដែលទទួលស្គាល់ទូទាំងពិភពលោក។ ឥឡូវនេះ TVS មានវត្តមាននៅប្រទេសកម្ពុជាជាផ្លូវការហើយ៕

កម្មវិធី​ខាងលើ​នេះ​ប្រព្រឺត្តិ​ទៅ​យ៉ាង​រលូន​បាន​ក៏ដោយសារតែ​មានដៃ​គូ​សហការ​បង់​រំលស់​ធានា​គារ​ ​AEON​ ​កម្ពុជា​ ​និង​ ​សហការ​ឧបត្ថម្ភ​ដោយក្រុម​ហ៊ុន​ប្រេងម៉ាស៊ីន​ ​Motul​,​ ​កម្មវិធី​ដឹក​អ្នកដំណើរ​ ​TADA​,​និង​ ​ក្រុមហ៊ុន​ភេសជ្ជៈ​ ​Pokka​៕

ពិ​ធី​សម្ភោ​ធ​ជា​ផ្លូវការ​ម៉ូតូ​កង់​បី​ ​TVS​ ​កម្ពុជា

អត្ថបទ៖ រក្សា