ពិសេសបែបនេះ ទើបមហាសេដ្ឋីចូលចិត្តជិះ Rolls-Royce ណាស់
- 2019-04-07 06:14:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសបែបនេះ ទើបមហាសេដ្ឋីចូលចិត្តជិះ Rolls-Royce ណាស់
ចន្លោះមិនឃើញ
Rolls Royce ម៉ាករថយន្តប្រណិត មានឈ្មោះល្បីនៅលើពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ BMW ប្រទេសអាល្លឺម៉ង់។ រថយន្ត Rolls Royce នីមួយៗ សុទ្ធតែផលិតឡើងដោយបំពាក់បរិក្ខារទំនើបៗ និងសម្ភារៈធ្វើពីស្បែកនិងឈើប្រណិត។
វីដេអូខាងក្រោម បានបង្ហាញពីលក្ខណៈពិសេសមួយចំនួនរបស់ Rolls Royce Ghost ដែលជាហេតុធ្វើឱ្យរថយន្តប្រណិតនេះ មានតម្លៃថ្លៃនិងជាទីពេញនិយមសម្រាប់មហាសេដ្ឋី និងអ្នកមានជាច្រើន៖
រូបតំណាង The Spirit of Ecstasy ផ្នែកខាងមុខរបស់ Rolls Royce ជាពិសេស Rolls Royce Ghost នឹងលឹបចូលទៅក្នុងពេលរថយន្តចាក់សោ។
នៅក្នុងទ្វារខាងឆ្វេងរបស់ Rolls Royce Ghost មានរន្ធក្នុងទ្វារមួយទុកដាក់ឆត្រ សម្រាប់ប្រើប្រាស់ពេលមានភ្លៀង ហើយរន្ធមួយនេះអាចសម្ងួតឆត្រសើមបានទៀតផង។
នៅពេល អ្នកចង់បិទឬបើកទ្វារ អ្នកគ្រាន់តែចុចប៊ូតុងមួយនៅជាប់នឹងសសរបង្អួច (C-Pillar) នោះទ្វារនឹងបិទដោយស្វ័យប្រវត្តិ។
នៅចន្លោះកណ្ដាលនៃកៅអីផ្នែកខាងក្រោយមានប៊ូតុងអេឡិចត្រូនិក សម្រាប់បញ្ជាមុខងារផ្សេងៗ (វិទ្យុ ចម្រៀងជាដើម) និងមានកន្លែងសម្រាប់ដាក់កែវភេសជ្ជៈផងដែរ។
ផ្នែកខាងក្រោយនៃកៅអីខាងមុខមានអេក្រង់អេត្រូនិក និងមានកន្លែងដែលអាចឱ្យអ្នកដំណើរនៅខាងក្រោយដាក់ឯកសារ Tablet ឬ Laptop ផ្សេងៗបាន។
ចំពោះស្លាក Logo Rolls Royce ដែលនៅជាប់យ៉ាន់រថយន្ត នៅតែបញ្ឈរដដែល ទោះបីរថយន្តកំពុងបើកក៏ដោយ។
ទ្វារគូទរថយន្តអាចបិទបើកបាន ដោយគ្រាន់តែចុចប៊ូតុង។
ដំបូលផ្នែកខាងមុខ អាចបើកបាន ប្រសិនបើអ្នកដំណើរនៅខាងក្នុងចង់ទទួលពន្លឺព្រះអាទិត្យ៕