មក​ស្គាល់​មុខ​កីឡាករ​តែ​មួយ​រូប​គត់​ដែល​លេង​ឲ្យ​ ៧​ក្លឹប​ ក្នុង​ UCL

  • 2019-04-05 12:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាកដ​ណាស់​មាន​កីឡាករ​ជា​ច្រើន​ ដែល​លេង​ឲ្យ​ក្លឹប​មិន​ក្រោម​មួយ​ទេ​នៅ​ក្នុង​ព្រឹត្តិការណ៍​ UEFA Champions League ដែល​ក្នុង​នោះ​មាន​ទាំង​កីឡាករ​ដែល​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​មួយ​នេះ​ ជាមួយ​នឹង​ក្លឹប​ផ្សេង​គ្នា​ទៀត​។ យ៉ាង​ណា​ក៏​ដោយ​ មាន​តែ​កីឡាករ​តែ​មួយ​រូប​ទេ​ដែល​លេង​ឲ្យ​ច្រើន​ក្លឹប​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​នេះ។

កីឡាករ​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ​ Zlatan Ibrahimovic។ Zlatan ប្រកប​អាជីព​ក្នុង​ក្លឹប​ចំនួន​ ៩ និង​លេង​ឲ្យ​ក្លឹប​ចំនួន ៨​ក្នុង​ទ្វីប​នៅ​អឺរ៉ុប​ ហើយ​លេង​ឲ្យ​ក្លឹប​ចំនួន​ ៧ក្នុង​ព្រឹត្តិការណ៍​ UEFA Champions League។

ក្លឹប​ទាំង​ ៧​នោះ​គឺ ក្លឹប​ហុល្លង់​ Ajax, ក្លឹប​អ៊ីតាលី​ចំនួន ៣គឺ Juventus, Inter Milan និង​ AC Milan, ក្លឹប​កាតាឡាន់ Barcelona, ក្លឹប​យក្ស​បារាំង​ Paris Sain-Germain និង​ក្លឹប​អង់គ្លេស​ Manchester United។

ក្នុង​ចំណោម​ ៧​ក្លឹប​នោះ Zlatan រក​គ្រាប់​បាល់​ឲ្យ​គ្រប់​ក្រុម​ទាំង​អស់​ លើកលែង​តែ​ក្លឹប​ Manchester United ទេ​ ដែល​រូប​មិន​មាន​ឱកាស​រក​គ្រាប់​បាល់​ឲ្យ​បាន។

ទោះ​ជា​លេង​បាន ១២៤​ប្រកួត​ និង​រក​បាន ៤៨​គ្រាប់​ក្នុង​ Champions League ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​រូប​នេះ​មិន​ដែល​ស្គាល់​រសជាតិ​ពាន​ UEFA Champions League ទេ​៕

ប្រភព៖ UEFA   អត្ថបទ៖ សេរី មង្គល