Costa ​ជេរ​ម៉ែ​អាជ្ញាកណ្ដាល​ត្រូវ​បណ្ដេញ​ចេញ ទុក​ឲ្យ Suarez, Messi ស៊ុត​ចុង​ម៉ោង​យក​ឈ្នះ​២-០

  • 2019-04-07 03:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez និង Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​ចុងក្រោយ​ជួយ Barcelona យក​ឈ្នះ​លើ​​ក្រុម Atletico Madrid កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍។

ជ័យ​ជម្នះ ២-០ ធ្វើ​ឲ្យ​ក្រុម Catalans ដាច់ ១១ ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ La Liga ដែល​មាន​ន័យ​ថា ឈ្នះ​៤​ប្រកួត​ទៀត​គឺ​​គ្រប់គ្រាន់​សម្រាប់ Barca ក្នុង​ការ​លើក​ពាន La Liga មុន​បញ្ចប់​រដូវ​កាល​។

Diego Costa បាន​ទទួល​កាត​ក្រហម បណ្តេញ​ចេញ​នៅ​នាទី​ទី ២៨ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​បាន Barcelona គ្រប​សង្កត់​ប៉ុន្តែ​មិន​អាច​​ទម្លុះ​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​របស់​លោក Diego Simeone បាន​ឡើយ ហើយ​ត្រូវ​អូស​បន្លាយ​ដល់​ជិត​ចប់​ការ​ប្រកួត​ទើប Barca រក​ឃើញ​ជ័យជម្នះ។

អតីត​ខ្សែ​ប្រយុទ្ធ Chelsea ទទួល​បាន​កាត​ក្រហម​ភ្លាមៗ​ក្រោយ​ Costa ជេរ​ម៉ែ​​លោក​អាជ្ញា​កណ្តាល​ Gil Manzano នៅ​នាទី​ទី​២៨។ នេះ​ជា​ការ​ទទួល​បាន​កាត​ក្រហម​ភ្លាមៗ​លើក​ទី​២​ហើយ​របស់​កីឡាករ​អេស្ប៉ាញ​នៅ La Liga និង លើក​ទី​៣​ក្នុង​អាជីព។

Ole Gunnar Solskjaer និង ​ជំនួយការ​របស់​គាត់ លោក Mike Phelan ក៏​ប្រទះ​ឃើញ​នៅ​កៅអី VIP ទស្សនា​ការ​ប្រកួត​នេះ​ផង​ដែរ មុន​បើក​ទ្វារ​ស្វាគមន៍ Barcelona នៅ​វគ្គ​៨​ក្រុម Champions League។

ការ​ប្រកួត​ដែល ​Atletico ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ប៉ុន្តែ​ដោយ​មាន​គ្នា​១០​នាក់ លោក ​Solskjaer មិន​អាច​មើល​ទស្សនីយភាព​ដែល​លោក​ចង់​មើល​ឡើយ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម