​តេស្ត​ស្តែងៗ! បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​លើ​អេក្រង់ ​​អាច​ Copy មកដោះសោរបាន

  • 2019-04-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ​មាន​វីដេអូ​មួយពី Darkshrak ​និយាយ​ពី​ បច្ចេកទេសបំបែកការ​ស្កេន​ដៃ​លើ​អេក្រង់​របស់ Galaxy S10 ​អាច​ស្កេន​ចេញ​ក្រយៅ​ដៃ ​អ្នក​ស្កេន​ពី​មុន ដោយ​ការ​តេស្ត​លើ​កញ្ចក់​តូច​មួយ​ ​រួច​យក​ទៅ​ដាក់​ក្នុង​កម្មវិធី Photoshop និង​ប្រើប្រាស់​ម៉ូឌែល 3ds Max ​អាច​ព្រីន​ចេញ​ក្រយៅ​ដៃ​ រួចមក​បង្កើត​ក្រយៅដៃ​ក្លែង​ក្លាយ​ យកទៅដោះសោរបាន ​បន្ទាប់​ពី​រង់​ចាំ​ប្រមាណ​ជា ១៣ នាទី។

រូបតំណាង

​យ៉ាង​ណា​មិញ ​គេ​បារម្ភ​ថា ​របក​គំហើញ​នេះ​ក្លាយ​ជា​អ្នក​បង្ក​រឿងវិញ ព្រោះ​​មាន​កម្មវិធី​ទូទាត់​សាច់​ប្រាក់​អនឡាញ​ ​តម្រូវ​ឲ្យ​ស្កេន​ក្រយៅ​ដៃ​ដើម្បី​ដោះសោរ ​ឬ​លេខ​កូដ ​ប្រសិន​បើ​គេ​អាច​ចាប់​បាន​ក្រយៅ​ដៃ​ម្ចាស់​ទូរសព្ទ ​នោះ​នឹង​ម្ចាស់​នឹង​ខាត​បង់​ប្រាក់ដោយ​ជន​ខិលខូច​មិន​ខាន។

​ករណី​នេះ ​ក៏​ធ្លាប់​កើត​មាន​ម្តង​ដែរ​នៅ​ឆ្នាំ ២០១៦ ​ដោយ​ម្ចាស់ iPhone ម្នាក់​ជា​ប៉ូលីស ​បាន​ប្រើ​បច្ចេកវិទ្យា 3D Print ​បង្កើត​បាន​ក្រយៅដៃ​ក្លែង​ក្លាយ​មក​ដោះសោរ iPhone បាន​សម្រេច។ ខណៈ​ដែល​ឆ្នាំ ២០១៧ ​បច្ចេកវិទ្យា​ស្កេន​មុខ​របស់ Apple ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​ក្លែង​មុខ​មនុស្ស​ឲ្យ​ដូច​គ្នា យក​មក​ដោះសោរ​បាន។ ​ដូច​នេះ ​សង្ឃឹម​ថា Samsung ​នឹង​ចាត់​វិធានការណ៍​លើ​វីដេអូ​ធ្វើតេស្ត​បំបែក​សុវត្ថិភាព​ស្កេន​ដៃ​ លើ​អេក្រង់​ខាង​លើ​នេះ ​ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ប្រើប្រាស់៕

​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា