មក​ស្គាល់​ពី​ ទីក្រុង​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

  • 2019-04-08 13:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប្រាកដ​ណាស់​ថា​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ប្រជាជន​ច្រើន​ជាង​គេ​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ ប្រទេស​នេះ​មាន​ទីក្រុង​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាង​គេ​។ ក្នុង​តំបន់​នេះ ទីក្រុង​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​គឺ ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។

គិត​ត្រឹម​ឆ្នាំ​២០១៨ ទីក្រុង​នេះ​មាន​ប្រជាជន​ចំនួន ១២.៨​លាន​នាក់ ដែល​ស្ទើរ​នឹង​ស្មើ​នឹង​ចំនួន​ប្រជាជន​របស់​ប្រទេស​កម្ពុជា​។

ចំនួន​ប្រជាជន​ដ៏​ច្រើន​សន្ធឹក​នេះ​ មិន​ត្រឹម​តែ​ជាប់​ជា​ទីក្រុង​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទេ តែ​ថែម​ទាំង​ជាប់​ជា​ទីក្រុង​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាង​គេ​ ចំណាត់ថ្នាក់​លេខ ៨​ ក្នុង​ពិភពលោក​ទៀត​ផង​។

ទីក្រុង​នេះ​មិន​ត្រឹម​តែ​មាន​ចំនួន​ប្រជាជន​ច្រើន​ទេ តែ​ក៏​ជា​ទីក្រុង​ចំណាស់​មួយ​ផង​ដែរ​ ដោយ​ទីក្រុង​នេះ​ត្រូវ​បាន​បង្កើត​ដោយ​ពួក​អេស្ប៉ាញ​ កាល​ពី​ចុង​សតវត្ស​ទី​ ១៦ ហើយ​ក្រោយ​មក​ត្រូវ​បាន​រៀបចំ​ដោយ​ជនជាតិ​អាមេរិក​នៅ​ឆ្នាំ​១៩០៥។

ទីក្រុង​នេះ​ក៏​មាន​កំពង់ផែ​សមុទ្រ​ផង​ដែរ​ ហើយ​ក៏​ជា​ទីក្រុង​មួយ​ដែល​ធន​នឹង​គ្រោះ​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា ទឹក​ជំនន់​ ខ្យល់​ព្យុះ​ជា​ដើម៕

ប្រភព៖ Worldatlas   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម