Emre Can គិត​ថា​ការ​ហាត់​នៅ Juventus ពិបាក​ជាង​ហាត់​នៅ Liverpool

  • 2019-04-10 13:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Juventus កីឡាករ​ Emre Can បាន​ប្រាប់​សារព័ត៌មាន DANZ និង​ Goal កាល​ពី​ពេល​ថ្មី​ៗ​នេះ ថា​ ការ​ហ្វឹកហាត់​ជាមួយ​ក្លឹប​អ៊ីតាលី​ Juventus មាន​សភាព​ពិបាក​ឆ្ងាយ​ពី​ការ​ហាត់​ជាមួយ​នឹង​ក្លឹប​អង់គ្លេស​ Liverpool។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​ធ្លាប់​រអ៊ូ​ប្រាប់​ Jurgen Klopp ថា​ហ្វឹកហាត់​នៅ​ Liverpool ពិបាក​ណាស់​ ក៏​ប៉ុន្តែ​ពេល​មក​ដល់​ក្លឹប​ Juventus ការ​ហ្វឹកហាត់​រឹត​តែ​លំបាក​ជាង​នេះ​ទៅ​ទៀត​ " ។

ខ្សែ​បម្រើ​អាល្លឺម៉ង់​រូប​នេះ​បាន​បន្ត​ថា​៖ " នៅ​ទីនេះ (Juventus) យើង​ត្រូវ​តែ​រត់​ច្រើន​ជាង​មុន និង​ហាត់​ប្រើ​កម្លាំង​ខ្លាំង​ជាង​មុន។ ពី​ដំបូង​វា​បង្ក​ការ​លំបាក​សម្រាប់​ខ្ញុំ​ដែរ​​ តែ​ពេល​នេះ​រាងកាយ​របស់​ខ្ញុំ​ស៊ាំ​ទៅ​ហើយ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា Emre Can បាន​ចាកចេញ​ពី​ Liverpool មក​កាន់​ក្លឹប​ Juventus កាល​ពី​រដូវ​ក្ដៅ​ ឆ្នាំ​២០១៨។ ចាប់​តាំង​ពី​ពេល​នោះ​មក រូប​គេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​សេះបង្កង់​បាន ៣១​ប្រកួត​ និង​រក​បាន​ ៤​គ្រាប់​នៅ​គ្រប់​កម្មវិធី​របស់​ក្លឹប​៕

អាន​បន្ត​៖

KLOPP​ ឆ្លើយ​តប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ BAYERN ចង់​បាន​រូប​ខ្លួន

មក​ដឹង​ពី​ចំនួន​គ្រាប់​បាល់​របស់​ក្រុម​ទាំង ៨ ចុងក្រោយ​​ក្នុង​ UCL រដូវ​កាល​នេះ

ភ្ញាក់ផ្អើល​ពេល​ដឹង​ពី​ស្ថិតិ​របស់​ SALAH ប៉ះ​ក្លឹប​ធំ​ៗ​ទាំង​ ៦​ក្នុង​ PL នៅ​រដូវ​កាល​នេះ

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី