មកហើយ! "Boy With Luv" របស់ BTS ជាមួយ​ Halsey ចេញជាស្ថាពរ

  • 2019-04-12 09:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រង់​ចាំ​អស់​រយៈ​ពេល​ជាយូរ​ ពេល​នេះ​ BTS បាន​វិល​មក​ម្ដង​ទៀត​ហើយ​ ស្វាគមន៍​ឆ្នាំថ្មី ជាមួយ​ចំណង​ដៃ​ពិសេស​មាន​ចំណងជើង​ថា​ "Boy With Luv" ដែល​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​អាមេរិក​ Halsey។

ថ្ងៃ​ទី​ ១២ ខែ​មេសា គឺ​ជា​កាលបរិច្ឆេទ​កំណត់​របស់​ "Boy With Luv” ដែល​ត្រូវ​ចេញ​ជា​ផ្លូវការដូច​តាម​ព័ត៌មាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក។ នេះ​ជា​ស្នាដៃ​ថ្មី​សន្លាង​របស់​តារា​ទាំង​ ២​ប្រទេស​ ដែល​​បង្ក​អារម្មណ៍​អ្នក​គាំទ្រ​ឲ្យ​ពុះ​កញ្ជ្រោល និង​ភ្ញាក់​ផ្អើល​មិនធម្មតា។ បទ​ថ្មី​នេះ​ ស្ថិត​ក្នុង​អាល់ប៊ុម​ "Map Of The Soul: Persona” រួម​ជាមួយ​បទ​ចម្រៀង​ផលិត​ថ្មី​ ៦​បទទៀត​រួមមាន៖ "Intro: Persona”, "Mikrokosmos", "Make It Right" (សហការជាមួយ Ed Sheeran), "HOME", "Jamais Vu" និង "Dionysus"។

តើ​វីដេអូ​បទ​ចម្រៀង​ បង្ហាញ​ភាព​អស្ចារ្យ​របស់​ BTS និង​ Halsey យ៉ាងណា​នោះ​ ទស្សនា​ដូចតទៅ៖

អត្ថបទ៖ យី សុធារី