ប្រយោជន៍លេខ B ម្ចាស់ Prius អាចមិនដឹង

  • 2019-04-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Prius​ ​ជា​រថយន្ត​ប្រភេទ​ពាក់​កណ្ដាល​អគ្គិសនី​ដែល​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​ពី​សំណាក់​អតិថិជន​ជុំវិញ​ពិភពលោក​។​ ​ដោយ​សារ​តែ​រថយន្ត​នេះ​ប្រើ​នូវ​បច្ចេកវិទ្យា​ខុស​ពី​រថយន្ត​ធម្មតា​ ​ដូច​នេះ​ហើយ​ដែល​តម្រូវ​ឲ្យ​រថយន្ត​ប្រភេទ​នេះ​បំពាក់​នូវ​ប្រអប់​លេខ​ពិសេស​បែប​សាមញ្ញ​ម្យ៉ាង​​ដែល​មាន​មុខ​ងារ​ R, N, D, B ។​ ​

ចំពោះ​ R, N, D ប្រហែល​ជា​មិន​មាន​អ្វី​ប្លែក​សម្រាប់​អ្នក​បើក​បរ​នោះ​ទេ​ ​តែ​សម្រាប់​ ​B​ ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​អាច​មិន​ទាន់​ដឹង​ពី​មុខងារ​របស់​វា​ ​ឬ​​ប្រើ​មិន​ទាន់​ត្រូវ​មុខ​ងារ​របស់​វា​។​

2016-Toyota-Prius-C-Hybrid-change-gear

​អក្សរ​ ​B​ ​គឺ​ជា​មុខ​ងារ​​អេឡិចត្រូនិក​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ជួយ​ទប់​រថយន្ត​នៅ​ពេល​អ្នក​បើក​ក្នុង​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត​រយៈ​ពេល​វែង​។​​ ដែល​ការ​ធ្វើ​ដូច​នេះ​គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​សម្ពាធ​របស់​ហ្រ្វាំង​ផង​ដែរ​។​ ​ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​អ្នក​មិន​គួរ​គប្បី​​ប្រើ​អក្សរ​ ​B​ ​សម្រាប់​ផ្លូវ​ចុះ​ចំណោត​បន្តិច​បន្តួច​ឬ​ពេល​រត់​លើ​ផ្លូវ​រៀប​ធម្មតា​នោះ​ឡើយ​ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ឆាប់​អស់​ថាមពល​អគ្គិសនី​៕​   482960415jef-toyota-prius-i-tech-hero-940x529  

​ប្រភព​ ​៖prius.ecrostech

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​

អត្ថបទពេញនិយម