គួរ​ដឹង! អាយុ​កាល​គ្រឿង​បន្លាស់​នីមួយៗ​លើ​រថយន្ត

  • 2019-04-17 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​រថយន្ត​គ្រប់​ប្រភេទ​ទាំង​អស់​សុទ្ធ​សឹង​តែ​មាន​អាយុកាល​កំណត់​​របស់​វា​ ហើយ​អាយុកាល​នេះ​ទៀត​សោត​គឺ​ផ្អែក​ទៅ​លើ​ ឆ្នាំ​ផលិត​​នៃ​ម៉ូដែល​រថយន្ត​ ឥរិយាបថនៃ​ការ​បើក​បរ​ (ក្នុង​ក្រុង​ឬ​ក្រៅ​ក្រុង) ព្រម​ទាំង​ផ្អែក​លើ​អាកាសធាតុ​ថែម​ទៀត​ផង។

12769543_1013185768724736_1503072626_n

ខាង​ក្រោម​នេះ​ជា​បញ្ជី​បង្ហាញ​ពី​រយៈ​ពេល​ដែល​អ្នក​គួរ​ប្ដូរ​គ្រឿង​បន្លាស់​នីមួយៗ​​លើ​រថយន្ត​ ដោយ​គិត​ផ្អែក​​លើ​លក្ខខណ្ឌ​បើក​បរ​បែប​ធម្មតា ដក​ស្រង់​ពី​វិបសាយ​ដោះស្រាយ​បញ្ហា​រថយន្ត​ AA1Car៖

​១. ប្រេង​​ម៉ាស៊ីន​ និង​តម្រង​ប្រេង​ម៉ាស៊ីន៖​​​​​​​​​​ រៀង​រាល់​ ៣​ខែ​-៦​ខែ​ម្ដង​ ឬ​រៀង​រាល់​ពី​ ៣០០០​-៥០០០​ម៉ាយ។​

២. ដង​ផ្លិត​ទឹក​ឡាន៖ រៀង​រាល់​​មួយ​ឆ្នាំ​ ឬ​ ពីរ​ឆ្នាំ​ម្ដង។​

៣. តម្រង​ខ្យល់​ម៉ាស៊ីន​ឡាន៖ រៀង​រាល់​ ៣-៤​ឆ្នាំ​ម្ដង​ ឬ​ ៣​ម៉ឺន​-៥​ម៉ឺន​ម៉ាយ​ម្ដង អាយុ​កាល​របស់​វា​អាច​កាត់​បន្ថយ​ប្រសិន​រថយន្ត​ប្រើ​ប្រាស់​លើ​ផ្លូវ​សម្បូរ​ធូលី​ដី។

៤. ស្បែក​ហ្វ្រាំង៖ រៀង​រាល់​ ៣-៥​ឆ្នាំ​ ឬ​ ៣ម៉ឺន-៧ម៉ឺន​ម៉ាយ។ បញ្ជាក់​ថា​ចំពោះ​រថយន្ត​ធំៗ​ដែល​មាន​ទម្ងន់​ធ្ងន់​ឆាប់​សឹង​ស្បែក​ហ្វ្រាំង​ជាង​រថយន្ត​ធន់​តូច​ ចំណែក​ឯ​រថយន្ត​បើក​បរ​ក្នុង​ក្រុង​​វិញ​ក៏​ធ្វើ​ឲ្យ​ស្បែក​ហ្វ្រាំង​ឆាប់​សឹក​ដោយ​សារ​ឧស្សាហ៍​ជាន់​ហ្វ្រាំង។​

​៥. អាគុយ៖ រៀង​រាល់​ ៤-៥​ឆ្នាំ​ ប៉ុន្តែ​សម្រាប់​​ការ​បើក​បរ​​នៅ​តំបន់​អាកាសធាតុ​ក្ដៅ​​​អាគុយ​ឡាន​ប្រហែល​ជា​ប្រើ​បាន​ត្រឹម​៣​ឆ្នាំ។

Car Checking-02

​​​​៦. អំពូល​ភ្លើង​មុខ​/ក្រោយ៖ រៀង​រាល់​ ៥-៧​ឆ្នាំ ផ្អែក​លើ​ថា​អ្នក​ឧស្សាហ៍​បើក​បរ​ពេល​យប់​កម្រិត​ណា។ ការ​បើកបរ​លើ​ផ្លូវ​​រដិប​រដុប​ ឬ​ផ្លូវ​រលាក់​​ក៏​អាច​ធ្វើ​ឲ្យ​អាយុ​កាល​របស់​អំពូល​ថយ​ចុះ​ផង​ដែរ (ចំពោះ​អំពូល​ប្រភេទ​ LED វិញ​មិន​ជា​បញ្ហា​ឡើយ)។

៧. កង់​ឡាន៖ រៀង​រាល់​ ៥-៧​ឆ្នាំ​ អាយុ​កាល​របស់​កង់​ឡាន​នេះ​ក៏​អាស្រ័យ​ទៅ​លើ​រយៈ​ចម្ងាយ​ដែល​អ្នក​បើកបរ​ប្រចាំ​ឆ្នាំ​ លក្ខខ័ណ្ឌ​នៃ​ការ​បើក​បរ​ និង​គុណភាព​នៃ​កង់​ឡាន​ផង​ដែរ។

៨. ខ្សែ​ពាន៖ ខ្សែ​ពាន​អាច​មាន​អាយុកាល​ប្រមាណ​ ៦ឆ្នាំ​ ឬ​៧,៥​ម៉ឺន​ម៉ាយ។

៩. Sensor ម៉ាស៊ីន៖ Sensor ភាគ​ច្រើន​មាន​អាយុកាល​ដល់​ទៅ​ ១៥​ម៉ឺន​ម៉ាយ។ Sensor ដែល​ខូច​នឹង​ធ្វើ​ឲ្យ​លោត​ភ្លើង​នៃ​សញ្ញា​ Check Engine លើ​តាប្លូ​។

១០. បំពង់ស៊ីមំាង៖ បំពង់ស៊ីមំាង​រថយន្ត​ជំនាន់​ក្រោយ​ភាគ​ច្រើន​ប្រើ​ប្រាស់​ដែក​ធន់​នឹង​ច្រេស​ ដែល​វា​មាន​អាយុកាល​រហូត​ដល់​១០​ឆ្នាំ​ ឬ​១​សែន​ម៉ាយ។

១១. អំប្រាយ៉ាហ្ស៖ ជា​ធម្មតា​មាន​អាយុកាល​ដល់​ទៅ​១​សែន​ម៉ាយ ប្រសិន​បើ​បើក​បរ​បែប​ធម្មតា។

១២. ប្រព័ន្ធ​ប្រអប់​លេខ​អូតូ៖ គួរ​តែ​មាន​អាយុកាល​​យូរ​អង្វែង​ ប៉ុន្តែ​វា​អាច​មាន​បញ្ហា​នៅ​ពេល​ប្រើ​ប្រាស់​បាន​ចាប់​ពី​ ៧ម៉ឺន​ម៉ាយ​ឡើង​ទៅ។ ការ​បើក​បរ​ដែល​ប្រើ​កម្លាំង​​ខ្លាំង​ ដូច​ជា​សណ្ដោង​ ​អាច​បណ្ដាល​ប្រអប់​លេខ​​ឡើង​កម្ដៅ​ និង​កាត់​បន្ថយ​អាយុកាល​ ព្រម​ទាំង​បណ្ដាល​ឲ្យ​មាន​បញ្ហា​ថែម​ទៀត​ផង៕​​​​​​​

ប្រភព៖ AA1Car​​​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី