Lewandowski និង​Coman ទាស់ទែង​​គ្នារហូត​ដល់​ប្រើ​ដៃ​ជើង​​ក្នុង​ពេល​ហ្វឹកហាត់

  • 2019-04-12 13:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​កីឡាករ​ Robert Lewandowski និង​ខ្សែ​ស្លាប​បារាំង​កីឡាករ​ Kingsley Coman ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទាស់ទែង​សម្ដី​គ្នា​ រហូត​ដល់​ប្រើ​ដៃ​ជើង​ទៀត​ផង​នៅ​កំឡុង​ពេល​ហ្វឹកហាត់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

បើ​តាម​ពាក្យ​ល្ហិចល្ហៀង​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ជម្លោះ​នេះ​ត្រូវ​បាន​កើត​ឡើង​ដោយ​ Lewandowski រិះគន់​ Coman ថា​ កីឡាករ​បារាំង​រូប​នេះ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​។ ភ្លាម​ៗ​នោះ Coman ក៏​ឈូស​ Lewandowski ហើយ​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​​មិន​សុខ​ចិត្ត​ ហើយ​ក៏​ឈូស​ Coman ទៅ​វិញ។

ជម្លោះ​ក៏​កាន់​តែ​ខ្លាំង​ឡើង​ៗ​ រហូត​ដល់​ខ្សែ​ការពារ​ Jerome Boateng និង​ Niklas Sule ចូល​បំបែក​អ្នក​ទាំង​ពីរ​។

ទាក់ទង​នឹង​រឿង​នេះ​ដែរ​ គ្រូ​បង្វឹក​ក្លឹប​ Bayern Munich លោក Niko Kovac បាន​បញ្ជាក់​ថា​ មាន​ជម្លោះ​ក្នុង​កន្លែង​ហ្វឹកហាត់​មែន ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​សម្របសម្រួល​រួច​ស្រេច​អស់​ហើយ​ ដោយ​កីឡាករ​ទាំង​ពីរ​សុំទោស​គ្នា​ទៅ​វិញទៅ​មក។

លោក​ក៏​បាន​បន្ថែម​ថា​ ក្លឹប​នឹង​មិន​ដាក់​ពិន័យ​លើ​ការ​ឈ្លោះ​គ្នា​នេះ​ទេ​ ព្រោះ​កីឡាករ​ទាំង​ពីរ​យោគយល់​គ្នា​៕

អាន​បន្ត៖

Ancelotti យល់​ថា​ Arsenal ពេល​នេះ​មិនមែន​ Arsenal ចាញ់ Bayern ១០-២​ទេ

Guardiola យល់​ថា​ចាញ់ Spurs ១-០ គ្រាន់​បើ​ជាង​ ០-០

ក្លឹប​ទាំង​ ៥ ដែល​បង្ហាញ​មុខ​ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ​ UCL បាន​ច្រើន​ជាង​គេ

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី