Guardiola យល់​ថា​ចាញ់ Spurs ១-០ គ្រាន់​បើ​ជាង​ ០-០

  • 2019-04-10 11:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​លើកឡើង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Tottenham Hotspur ក្នុង​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ UEFA Champions Leagueថា​ចាញ់​ក្នុង​លទ្ធផល ១​ ទល់​នឹង​ ០ អាច​នឹង​ល្អ​ជាង​ ០-០។

លោក​បាន​និយាយ​ថា​៖ " ប្រាកដ​ណាស់​ក្រុម​គេ (ក្លឹប​ Tottenham Hotspur) នឹង​នាំ​មុខ​យើង​មួយ​គ្រាប់​ក្នុង​ជើង​ទី២ ប៉ុន្តែ​ជួនកាល​ចាញ់ ១-០ វា​គ្រាន់​បើ​ជាង​ ០-០ ដោយសារ​តែ​យើង​ដឹង​ច្បាស់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ " ។

លោក​បាន​បន្ត​ថា៖ " ក្នុង​លទ្ធផល​ ០-០ យើង​មិន​ប្រាកដ​ប្រជា​ថា​ ត្រូវ​លេង​សម្រុក ឬ​លេង​ទប់​ទេ​ តែ​ពេល​ចាញ់​បែប​នេះ (ចាញ់​ ១-០) យើង​ដឹង​ថា​ យើង​ត្រូវ​តែ​រក​គ្រាប់​បាល់​ឲ្យ​បាន " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Manchester City ស៊ុត​ចំ​គោលដៅ​តែ​ម្ដង​គត់​គឺ នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ​ Sergio Aguero ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​ ដែល​សង្គ្រោះ​បាន​ដោយ​អ្នក​ចាំ​ទី​ក្លឹប​ Tottenham Hotspur កីឡាករ​ Hugo Lloris៕

អាន​បន្ត៖​

DE BRUYNE ឌឺ​ដង​ SPURS ថា​ខ្លួន​មិន​ខ្វល់​ពី​ស្តាត​ថ្មី​របស់​ពួក​គេ​ទេ​

SPURS នៅ​តែ​រក​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​គេ​លើ​លោក ទោះ​ជា​ជះ​លុយ​យ៉ាង​ច្រើន​លើ​ស្តាត​

មក​ដឹង​ពី​ចំនួន​គ្រាប់​បាល់​របស់​ក្រុម​ទាំង ៨ ចុងក្រោយ​​ក្នុង​ UCL រដូវ​កាល​នេះ

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល