Spurs នៅតែរកបានប្រាក់ចំណេញច្រើនជាងគេលើលោក ទោះជាជះលុយយ៉ាងច្រើនលើស្តាត
- 2019-04-04 13:53:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs នៅតែរកបានប្រាក់ចំណេញច្រើនជាងគេលើលោក ទោះជាជះលុយយ៉ាងច្រើនលើស្តាត
ចន្លោះមិនឃើញ
ក្លឹប Tottenham Hotspur បានរកប្រាក់ចំណេញច្រើនជាងគេលើលោកក្នុងរដូវកាល ២០១៨/១៩ ដោយរកបានជាង ១៤៨លានដុល្លារ បន្ទាប់ពីទូទាត់រឿងពន្ធរួចរាល់។
របាយការណ៍ហិរញ្ញវត្ថុសម្រាប់រដូវកាល ២០១៧/១៨ បានបង្ហាញថា ចំណូលរបស់ Spurs ហក់ពីជាង ៤០៦លានដុល្លារ ទៅជាង ៥០០លានដុល្លារ។ ចំណូលនេះបានមកពីការដោះដូរកីឡាករ ចំនួននៃអ្នកទស្សនាក្នុងកីឡដ្ឋាន Wembly និងការឡើងទៅដល់វគ្គ ១៦ក្រុមចុងក្រោយនៃ UEFA Champions League។
ក្នុងប្រកួត Premier League ចំណូលបានពីការលក់សំបុត្របានកើនគុណនឹងពីរ ដោយឡើងពីជាង ២៥លានដុល្លារ ទៅជាង ៥៥លានដុល្លារ ក៏ព្រោះតែចំនួនទស្សនិកជនដ៏ច្រើនកុះករនៅកីឡដ្ឋាន Wembly ខណៈពេលដែលកីឡដ្ឋាន Spurs កំពុងជួសជុល។
ក្នុងរដូវកាលមុននេះដែរ ក្លឹប Tottenham Hotspur បានចំណាយជាង ១៩២លានដុល្លារទៅលើប្រាក់ឈ្នួលប្រចាំសប្ដាហ៍របស់កីឡាករ ដែលតិចជាងការចំណាយរបស់ក្លឹប Manchester United ជាងពាក់កណ្ដាល។
ជាមួយគ្នានេះ ក្លឹប Tottenham Hotspur បានចំណាយទឹកប្រាក់ជាង ១.៣ប៊ីលានដុល្លារ ក្នុងការជួសជុលកីឡដ្ឋានរបស់ខ្លួន ដែលការចំណាយទាំងនេះបានពីកម្ចីមួយចំនួន។
យ៉ាងណាមិញ ក្លឹបទីក្រុងឡុងដុងមួយនេះ កំពុងតែឈរលើចំណាត់ថ្នាក់លេខ ៣ ដោយមាន ៦៤ពិន្ទុក្នុងដៃ៕