De Bruyne ឌឺដង Spurs ថាខ្លួនមិនខ្វល់ពីស្តាតថ្មីរបស់ពួកគេទេ
- 2019-04-08 11:53:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Bruyne ឌឺដង Spurs ថាខ្លួនមិនខ្វល់ពីស្តាតថ្មីរបស់ពួកគេទេ
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Manchester City កីឡាករ Kevin De Bruyne បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនមិនបានខ្វល់ពីស្តាតថ្មីរបស់ក្លឹប Tottenham Hotspur ទេ ហើយយល់ថា បរិយាកាសស្តាតនេះ នឹងដូចទៅនឹងកីឡដ្ឋាន Wembly ដែលក្លឹបទីក្រុងឡុងដុងធ្លាប់លេងកំឡុងស្តាតរបស់ពួកគេនៅក្រោមការសាងសង់។
ខ្សែបម្រើបែលហ្សិករូបនេះបានលើកឡើងថា៖ " ខ្ញុំមិនខ្វល់ពីស្តាតទេ។ ខ្ញុំខ្វល់ពីក្រុមដែលពួកយើងនឹងលេងប៉ះ។ គ្រប់គ្នានិយាយពីស្តាតមួយនេះ (កីឡដ្ឋានថ្មីរបស់ Tottenham Hotspur) ដូចជាមានរឿងអ្វីពិសេសអញ្ចឹង ព្រោះថានរណាគេក៏មានស្តាត ហើយនរណាគេក៏មានអ្នកគាំទ្រដែរ " ។
អតីតកីឡាករ Chelsea រូបនេះបានបន្តថា៖ " ខ្ញុំគិតថាវាមិនមានអ្វីខុសគ្នាប៉ុន្មានទេ បើទោះជានៅ Wembly ដែលផ្ទុកមនុស្សបាន ៨ម៉ឺននាក់ ហើយស្តាតនោះ (ស្តាតរបស់ Spurs) ផ្ទុកបានមនុស្ស ៦២,០០០នាក់ ក៏វានៅតែមានបរិយាកាសដូចគ្នាដដែល " ។
ខ្សែបម្រើរូបនេះបានយល់ថា អ្វីដែលសំខាន់នោះគឺប្រកួតរវាងក្លឹប Manchester City និងក្លឹប Tottenham Hotspur ទៅវិញទេ ដែលប្រកួតនេះអាចជាប្រកួតដ៏ពិបាកមួយ។
សូមបញ្ជាក់ផងដែរថា ក្លឹប Tottenham Hotspur បានសម្ពោធកីឡដ្ឋានថ្មីរបស់ខ្លួន កាលពីថ្ងៃពុធ សប្ដាហ៍មុន ហើយក្នុងយប់ថ្ងៃអង្គារនេះ Spurs នឹងបើកទ្វារកីឡដ្ឋានថ្មីរបស់ខ្លួនស្វាគមន៍ក្លឹប Manchester City ក្នុងប្រកួតវគ្គ៨ក្រុមចុងក្រោយនៃ UEFA Champions League៕