ប្រទេស​ទាំង​ ១០ ដែល​មាន​ចំនួន​ប្រជាជន​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​ជាង​គេ

  • 2019-04-17 12:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ស្ថិតិ​របស់​គេហទំព័រ​ Statista ខាង​ក្រោម​នេះ​ជា​ បណ្ដា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​ជាង​គេ​ ក្នុង​ឆ្នាំ​២០១៨៖

១០. អាល្លឺម៉ង់៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៧៧​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ៨២​លាន​នាក់។

៩. ម៉ិកស៊ីកូ៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៨៦.១​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១២៩​លាន​នាក់។

៨. នីហ្សេរីយ៉ា៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៩២.៣​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១៩០​លាន​នាក់។

៧. ឥណ្ឌូណេស៊ី៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៩៥.២​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ២៦៣​លាន​នាក់។

៦. រុស្ស៊ី៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ១១៦.៩​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១៤៣​លាន​នាក់។

៥. ជប៉ុន៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ១១៧.៦​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១២៧​លាន​នាក់។

៤. ប្រេស៊ីល៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ១៣៨.៤​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ២០៩​លាន​នាក់។

៣. សហរដ្ឋអាមេរិក៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ២៧៤.៩​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ៣២៤​លាន​នាក់។

២. ឥណ្ឌា៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៤៨៣​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១,៣០០​លាន​នាក់។

១. ចិន៖ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជាង ៨០៤.៥​លាន​នាក់ ក្នុង​ចំណោម​ប្រជាជន ១,៤០០​លាន​នាក់៕

អាន​បន្ត៖

មក​ស្គាល់​ពី​មេដឹកនាំជាន់ខ្ពស់​​ប្រទេស​ចិន​កុម្មុយនិស្ត​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ

បណ្ដា​ប្រទេស​ទាំង​ ៥ដែល​មាន​ភ្ញៀវ​ទេសចរ​មក​លេង​តំបន់​អាស៊ាន​ច្រើន​បំផុត

ប្រភព៖ Statista   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី