Messi ​ព្រមាន​ Barcelona ​បើ​លេង​ប្រហែស​ដូច​ប៉ះ Man Utd ​គឺ​មិន​ឈ្នះ Liverpool ​ទេ​

  • 2019-04-18 06:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​ព្រមាន​សមាជិក​ក្រុម Barcelona ​ទាំង​អស់​ថា ​បើ​លេង​ប្រហែស​ដូច​ប៉ះ Manchester United ​នោះ ពួកគេ​នឹង​មិន​ឈ្នះ​ក្រុម Liverpool ​ឡើយ​។

ក្រុម Barcelona ​នឹង​ត្រូវ​ប៉ះ​ក្រុម Liverpool ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ដោយ​ប្រកួត​ជើង​ទី​១​នឹង​លេង​នៅ​ថ្ងៃ​៣០​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​ហើយ​នៅ​កីឡដ្ឋាន Camp Nou។ ​មុន​ការ​ប្រកួត​នោះ​ឈាន​ចូល​មក​ដល់ ​ប្រធាន​ក្រុម Messi ​បាន​ព្រមាន​ដល់​សមាជិក​ទាំង​អស់​ថា ​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ ​ព្រោះ​ហង្ស​ក្រហម​ជា​ក្រុម​ខ្លាំង ​មិន​មាន​ប្រយុទ្ធ​ល្អ​។

កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ UCL ​ឆ្នាំ​នេះ (១០​គ្រាប់​ហើយ) ​ខាង​លើ​បាន​និយាយ​ទៀត​ថា​៖ “យើង​មិន​អាច​ចាប់​ផ្ដើម​ការ​ប្រកួត​ដូច​ប្រកួត​មុន​នេះ​ទេ (ប៉ះ Man Utd)។ កំហុស​តែ​ម្ដង​ឬ​ពីរដង ក្នុង​១​ប្រកួត ​អាច​ធ្វើ​ឱ្យ​យើង​ធ្លាក់​ពី​ពាន​នេះ​បាន។ យើង​មាន​បញ្ហា​ខ្លះ​នៅ​តំបន់​ការពារ ប៉ុន្តែ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​យើង​ចាប់​ផ្ដើម​រឹងមាំ​ឡើង​វិញ ​ហើយ​ក្រុម​ទាំង​មូល​ក៏​សហការ​គ្នា​រហូត​បាន​ជ័យជម្នះ” ។

រំលឹក​ថា​កាល​ប្រកួត​ជាមួយ​ក្រុម Man Utd ​ជើង​ទី​២​នៅ Camp Nou ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ផ្ដល់​ឱកាស​២​ដង​ដល់​ក្រុម​បិសាច​ក្រហម ប៉ុន្តែ​ជា​សំណាង​ដែរ ដែល Rashford ​និង Scott McTominay ​មិន​អាច​សម្រេច​ទី​បាន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម