ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ស្វាគមន៍ លោក ពន្លឺ តុលា ជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុន
- 2024-04-30 10:43:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ស្វាគមន៍ លោក ពន្លឺ តុលា ជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុន
ចន្លោះមិនឃើញ
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានតែងតាំងលោក តុលា ជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុនចាប់ពីថ្ងៃទី 01 ឧសភា ឆ្នាំ 2024។ លោក តុលា មានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា និងជាអ្នកដឹកនាំម្នាក់ប្រកបដោយភាពជោគជ័យ។
លោកមានបទពិសោធន៍ជាងមួយទស្សវត្សរ៍ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនេះ ហើយលោកក៏ទទួលបានភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់រួមមានការកសាងបណ្តាញចែកចាយដ៏រីកចម្រើន ការគ្រប់គ្រងភាពជាដៃគូយុទ្ធសាស្តអាជីវកម្មប៊េនកាសួរេនដ៏រឹងមាំ។ លោកក៏មានបទពិសោធន៍ដ៏ទូលំទូលាយ លើការបង្កើតឱ្យមានកិច្ចផ្តួចផ្តើម និងសកម្មភាជំរុញផ្នែកទីផ្សារ និងម៉ាកសញ្ញាដោយផ្តោតសំខាន់លើតម្រូវការរបស់អតិថិជន។
លោក Solmaz Altin អគ្គនាយកគ្រប់គ្រងយុទ្ធសាស្ត្រនៃអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលមាន លោក តុលា ចូលរួមជាមួយព្រូដិនសល ដើម្បីជួយក្នុងការជំរុញកំណើនអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ជាមួយជំនាញ និងបទពិសោធន៍ដ៏ទូលំទូលាយរបស់ លោក តុលា លើវិស័យធានារ៉ាប់រងអាយុជីវិត លោកនឹងបន្តផ្តោតសំខាន់លើការកសាងបណ្តាញចែកចាយរបស់យើងឱ្យកាន់តែទូលំទូលាយ និងងាយស្រួលដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរឡើងនៅក្នុងទីផ្សារទាំងបីប្រទេសនេះ។»
លោក តុលា កាន់តំណែងជា អគ្គនាយកថ្មីរបស់ក្រុមហ៊ុនបន្តពី លោក Sanjay Chakrabarty ដែលបានក្លាយជាអគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2024។
ក្នុងរយៈពេល 11 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយបានអភិវឌ្ឍខ្លួនជាកម្លាំងត្រួសត្រាយក្នុងវិស័យធានារ៉ាប់រងទាំងមូលនៅកម្ពុជា។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដែលសមស្របក្នុងតម្លៃសមរម្យ និងជម្រើសផលិតផលដែលមានភាពបត់បែនខ្ពស់ ព្រមទាំងសេវាកម្មបម្រើអតិថិជនប្រកបដោយស្តង់ដារ យើងបានផ្តោតសំខាន់លើការផ្តល់នូវបទពិសោធន៍ល្អបំផុតជូនដល់អតិថិជន។
ក្រោមការដឹកនាំរបស់ លោក តុលា យើងមានទំនុកចិត្តថាក្រុមហ៊ុនព្រូដិនសលនឹងបន្តពង្រឹងបទពិសោធន៍អតិថិជនតាមរយៈការផ្តល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលឆ្លើតតបទៅតាមតម្រូវការរបស់គ្រួសារកម្ពុជា ស្របតាមតម្លៃស្នូលរបស់យើងនោះគឺ អតិថិជនគឺជាត្រីវិស័យរបស់យើង។
អំពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលបានចាប់ផ្តើម ប្រតិបត្តិការនៅក្នុងខែមករា ឆ្នាំ 2013។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ក្រុមហ៊ុនព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្នុងទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជាជាង 430,000 នាក់ និងបានផ្តល់សំណងជាង 22.6 លានដុល្លាអាមេរិក គិតត្រឹម ខែមីនា ឆ្នាំ 2024។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន 24 ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ជួយប្រជាជនគ្រប់រូបឱ្យ ទទួលបាននូវជីវិតដ៏ល្អប្រសើរដោយផ្តល់ការការពារសុខភាពដែលមានតម្លៃសមរម្យ ព្រមទាំងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។ ក្រុមហ៊ុនព្រូដិសល ការពារទ្រព្យសម្បត្តិរបស់អតិថិជន ជួយអតិថិជនបង្កើនទ្រព្យសម្បត្តិ និងលើកទឹកចិត្តឱ្យអតិថិជនសន្សំសម្រាប់គោលដៅអនាគតរបស់ពួកគេ។
អាជីវកម្មនេះបានចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបឋមចំនួនពីរ ដែលមាននៅផ្សារភាគហ៊ុន ហុងកុង (2378) និងផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (PRU)។ ហើយក៏មានការចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបន្ទាប់បន្សំ នៅលើផ្សារភាគហ៊ុនសិង្ហបុរី (Singapore Stock Exchange) និង ផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange) ក្នុងទម្រង់ American Depositary Receipts។ វាគឺជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ហើយត្រូវបានរួមបញ្ចូលផងដែរសម្រាប់ការជួញដូរនៅក្នុងកម្មវិធីទីផ្សារភាគហ៊ុន Shenzhen-Hong Kong Stock Connect។ ក្រុមហ៊ុនព្រូដិនសល ពុំមានការជាប់ទាក់ទងក្នុងលក្ខណៈណាមួយជាមួយក្រុមហ៊ុន Prudential Financial, Inc. ដែលមានទីស្នាក់ការអាជីវកម្មគោលនៅសហរដ្ឋអាមេរិកឬ ជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc និងកំពុងប្រតិបត្តិការក្នុងចក្រភពអង់គ្លេស។