​កីឡាករ ​Spurs ​នឹង​ទទួល​បាន​លុយ Bonus ​៥​លាន​ផោន បើ​ឈ្នះ UCL ​

  • 2019-04-19 03:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ Spurs ​នឹង​ទទួល​បាន​លុយ​លើក​ទឹក​ចិត្ត​ប្រមាណ​៥​លាន​ផោន ​ប្រសិន​បើ​ពួកគេ​អាច​ជួយ​ក្រុម​លើក​ពាន UEFA Champions League ​បាន​។

បាន​យក​ឈ្នះ​លើ Manchester City ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម​កីឡាករ​ទាំង​អស់​បាន​២​លាន​ផោន​រួច​ជា​ស្រេច​ហើយ សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត។ ដោយ​ឡែក ប្រសិន​បើ​ពួកគេ​អាច​ឡើង​១​កម្រិត​ទៀត ​លើក​ពាន Champions League ​តែ​ម្ដង​នា​ឆ្នាំ​នេះ ​នោះ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​៥​លាន​ផោន​ឯ​ណោះ។ នេះ​ជា​អ្វី​ដែល​ក្រុម​កីឡាករ​ទាំង​អស់​បាន​ស្នើ​សុំ​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។

រំលឹក​ថា​ក្រុម Spurs ​នា​រដូវ​កាល​នេះ ​អត់​មាន​ចាយ​លុយ​ទិញ​កីឡាករ​ណា​ម្នាក់​ទេ ​ដោយ​ប្រើ​តែ​កីឡាករ​ចាស់​របស់​ខ្លួន​ប៉ុណ្ណោះ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Mauricio Pochettino ​នៅ​តែ​អាច​ដឹក​នាំ​ក្រុម​មាន់​ខ្នាយ​មាស​នេះ ​ឱ្យ​ខ្លាំង​បាន​ដដែល ​ដោយ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Champions League ​ទៅ​ហើយ។ ពួកគេ​នឹង​តតាំង​ជាមួយ​ក្រុម Ajax ​នៅ​ត្រឹម​វគ្គ​៤​ក្រុម​នេះ​ទៀត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ