វីវរ​ហើយ ! បរិវេណ​​ប្រាសាទ​ចំណាស់​ជិត​១ពាន់​ឆ្នាំ​ នៅ​កំពង់​​ឆ្នាំង​​រង​ការ​ឈូស​ឆាយ

  • 2019-04-19 08:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

បរិវេណ​​​​​ប្រាសាទ​ដ៏​ចំណាស់​​មួយ​​​​នៅ​ក្នុង​ភូមិ​កង្កែប ឃុំ​ច្រណូក ស្រុកកំពង់​លែង ខេត្ត​កំពង់​ឆ្នាំង ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​​​​នោះ​ ឈូស​ឆាយ​​ធ្វើ​ស្រែ និង​ជីក​យក​អាចម៍ដី។​ ប្រាសាទ​នេះ​មាន​ឈ្មោះ​ថា ប្រាសាទ​​​សក្ល ឬ​ប្រាសាទ​ប្រុស​​ ​ត្រូវ​បាន​កសាង ​ដោយ​បុព្វបុរស​ខ្មែរ​នៅ​ទស្សចន្លោះសតវត្សទី៨និងទី៩ ដែល​​គិត​ម​ក​ដល់​ឥលូវ​ប្រាសាទ​នេះ​មាន​អាយុ​កាល​ជិត១ពាន់​ឆ្នាំ​ហើយ។

លោក សុខ ធួក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង​ឱ្យ​ដឹង​​​ថា ​ក្រោយ​ទទួល​បាន​សេចក្ដី រាយការណ៍​ពី​ប្រជាពលរដ្ឋ កាល​ពី​ព្រឹ​ក​មិញ​នេះ ​​លោក​​បាន​ចុះ​ទៅ​​ទីតាំង​ប្រាសាទ​ផ្ទាល់ ដើម្បី​ពិនិត្យ​ស្ថាន​ភាព​ទូទៅ​​ និង​​​ហាម​​ឃាត់​មិន​ឱ្យ​ឈូសឆាយ។

លោក​ថា ការ​ឈូស​ឆាយ​មាន​ទំហំ​តូច​ទេ ដើម្បី​ធ្វើ​ស្រែ​ និង​ជីក​យក​អាចម៍ដី​​ ហើយ​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​នៅ​លើ​ដី​បរិវេណ​​ប្រាសាទ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​។ ប៉ុន្តែ​មិនមាន​ចេញ​ជា​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ឡើយ។  លោក​ថា ជនល្មើស​ដែល​បាន​ឈូស​វាទ​យកដី និង​ជីក​យក​អាចម៍ដី​នៅបរិវេណ​ប្រាសាទ​បូរាណ ត្រូវតែ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ដាច់ខាត។ “កុំ​ថា ​ឡើយ​តួ​ប្រាសាទ​ សូម្បី​​​ការ​ឈូស​ឆាយ ឬ​កាប់​ទន្ទ្រាន​បរិវេណ​ប្រាសាទ​​ គឺ​មិន​អនុញ្ញាត​ជា​ដាច់​ខាត​។ ឥឡូវ​ជន​ល្មើស​ដែល​គាត់​ឈូស​ ការ​ឈូស​ឆាយ​មិន​ធំ​ដែរ​ទេ យើង​មើល​រូប​ថត​យើង​ឃើញ​ធំ តែ​តូច​ដែរ​ទេ។ ឥឡូវ​​គាត់​​បាន​ផ្អាក​សកម្ម​ភាព​ និង​បំពេញ​ដី​មក​វិញ​(ដីដែល​ឈូស)។អញ្ចឹង​យើង​មាន​​ការ​អនុ​គ្រោះ​ដល់​គាត់​”។  

បើ​តាម​ច្បាប់​បេតិកភណ្ឌ​ មិន​អនុញ្ញាត​​ឱ្យ​មាន​​ការ​ឈូសឆាយ កាប់​ទន្រ្ទាន​ដី​នៅ​ក្បែរ​ប្រាសាទ​រង្វង់​ ១ពាន់​ម៉ែត្រ​។ នេះ​បើតាម​​លោក​ លោក សុខ ធួក​។​​ លោក​ថា បច្ចុប្បន្ន​ប្រាសាទ​ដែល​​ត្រូវ​បាន​កសាង​ពី​ថ្មភក់​នេះ​មាន​រូបរាង​ល្អ​ស្អាត​ប្រហែល​​ ៦០% ខណៈ​ប្រាសាទ​ត្រូវ​បាន​កសាង​ឡើង​ ដោយ​ព្រះ​មហាក្សត្រី​មួយ​អង្គ ព្រះ​នាម​ស្រី​ទេវី​។

បើ​គេ​ចង់​ទៅ​ប្រាសាទ​ខា​ង​លើ ​​គឺ​អាច​ធ្វើដំណើរ​តាម​​កំពង់​ចម្លង​​ក្នុង​ទី​រួម​ខេត្ត​ឆ្ពោះ​ទៅ​​កំពង់​ចម្លង​​កំពង់​លែង រួច​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឬ​ជិះ​កង់​បី​​ ដែល​មាន​ចម្ងាយ​ពី​រួម​ខេត្ត​កំពង់​ឆ្នាំង​ប្រមាណ ៤០​គីឡូម៉ែត្រ​។ ​​​

លោក សុខ ធួក ​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​​​ដល់​កូនខ្មែរ​សូម​​ចូលរួម​ជួយ​ថែ​រក្សា​សម្បត្តិវប្បធម៌​ជាតិ​យើង​ ព្រោះ​ជា​ដុំ​ពេជ្រ​មិន​អាច​កាត់ថ្លៃ​បាន និង​ជា​សម្បត្តិ​វប្បធម៌​របស់​កូនខ្មែរ​ជាង ១៥លាន​នាក់៕

រូបភាព៖ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

អត្ថបទ៖ សុផល