ទីបំផុត រថភ្លើង ៤ទូ ដែលថៃឲ្យកម្ពុជា បានមកដល់ស្ថានីយប៉ោយប៉ែតហើយ
- 2019-04-19 09:37:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត រថភ្លើង ៤ទូ ដែលថៃឲ្យកម្ពុជា បានមកដល់ស្ថានីយប៉ោយប៉ែតហើយ
ចន្លោះមិនឃើញ
រថភ្លើងចំនួន៤ទូ ដែលនឹងត្រូវប្រគល់ជូនដោយរាជរដ្ឋាភិបាលថៃមកកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែត កាលពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផុសឲ្យដឹងនៅថ្ងៃនេះ។
ផេកដដែលបានសរសេរទៀតថា រថភ្លើងដែលមកដល់នៅពេលនេះ គឺនឹងធ្វើតេស្តសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងឲ្យនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃមកកាន់ស្ថានីយប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
ប្រភពដដែលបានបន្តទៀតថា រថភ្លើងមួយខ្សែនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់៕