Subaru ២០២០ ខាងក្នុងទំនើបអស់ទាស់ ឯខាងក្រៅឆ្លាតជាងមនុស្ស(វីដេអូ)!
- 2019-04-20 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Subaru ២០២០ ខាងក្នុងទំនើបអស់ទាស់ ឯខាងក្រៅឆ្លាតជាងមនុស្ស(វីដេអូ)!
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Subaru បានប្រកាសបង្ហាញចេញរថយន្តទំនើបស៊េរីឆ្នាំ ២០១៩-២០២០ លក្ខណៈគ្រួសារ SUV ម៉ូឌែល Outback ដែលបង្កប់បច្ចេកវិទ្យាទំនើបទាំងក្នុងនិងក្រៅ។
ប្រព័ន្ធបច្ចេកវិទ្យាឈានមុខនិងមានតែមួយគត់របស់ Subaru ឲ្យឈ្មោះថា STARLINK® Safety និង Security គឺផ្ដោតសំខាន់លើសុវត្ថិភាពអ្នកប្រើប្រាស់រថយន្តរបស់ Subaru ទាំងអស់។ ប្រសិនបើអ្នកបានក្លាយជាម្ចាស់ នោះអ្នកនឹងចាប់ចិត្តខ្លាំងតែម្ដង។
-ផ្នែកខាងក្នុងរថយន្ត៖
ចំពោះរូបរាងនិងការរចនានៃម៉ូឌែល SUV Outback នេះស្អាតទាក់ទាញគួរឲ្យចង់ឡើងបើកបរណាស់។ ជាពិសេសផ្នែកខាងក្នុង សូម្បីតែកៅអីតៃកុង ក៏ជាកៅអីម៉ាស្សាខ្នងមិនឲ្យចុករោយ ពេលបើកបរឆ្ងាយ អាចកំណត់កម្ពស់ពេលអង្គុយ ឯដៃចង្កូតរថយន្តស្រោបដោយស្បែកល្អ ងាយស្រួលកាន់។
បំពាក់ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១២ គ្រាប់កម្លាំង ៥៧៦ វ៉ាត់លាន់រងំពេញឡាន។ ឯផ្ទៃអេក្រង់ធំ ១១, ៦ អ៊ីញអាចបញ្ជាបានច្រើនបែប ដោយភ្ជាប់ជាមួយកម្មវិធីទូរសព្ទដៃ អាចបញ្ឆេះរថយន្តពីចម្ងាយ និងអាចកំណត់សីតុណ្ហភាពក្នុងរថយន្តពីចម្ងាយបានងាយស្រួល និងជាពិសេសគឺការខល-ចេញចូលលោតលើអេក្រង់តែម្ដង និងមានប៊ូតុងចុចសម្រាប់ពេលជួបបញ្ហាបន្ទាន់ (SOS Emergency Assistance) រួចផ្ដល់ដំណឹងលើអេក្រង់ទូរសព្ទ។
-ផ្នែកខាងក្រៅរថយន្ត
Subaru SUV Outback មានទ្វារ ៥ ឯទ្វារក្រោយអាចបើកបានស្វ័យប្រវត្តិពេលប៉ះលើម៉ាកសញ្ញាឡាន Subaru និងមានទំហំធំដាក់ឥវ៉ាន់បានច្រើន អាចបើកបិទ ដំបូលខាងលើបាន និងមានស្រទាប់ការពារមួយជាន់ទៀតខាងក្រោម ជួយទប់កុំឲ្យជះកម្ដៅមកអ្នកដំណើរផ្ទាល់។
វាបំពាក់ប្រព័ន្ធទំនើបមិនធ្លាប់មានលើរថយន្តផ្សេងគឺ ប្រព័ន្ធស្តង់ដារ EyeSight ឬ Driver Assist Technology ដែលមាននាទីសំខាន់ជួយឲ្យរថយន្តចាប់ដឹងពីឧបសគ្គខាងមុខបានលឿន លោតសញ្ញាពីកាមរ៉ា ២ គ្រាប់ខាងមុខចូលទៅប្រព័ន្ធហ្រ្វាំង ពេលម្ចាស់រថយន្តមើលមិនទាន់។
ចំណែកបច្ចេកវិទ្យា DriverFocus ជាប្រព័ន្ធជួយឲ្យម្ចាស់រថយន្តរក្សាគន្លងផ្លូវដើម មិនឲ្យចាកផ្លូវ។ ជាពិសេសកាមេរ៉ាក្រោយ អាចបញ្ជូនដំណឹងមកលើអេក្រង់ថា មានឧបសគ្គនៅក្រោយ ឬមានឥវ៉ាន់នៅក្បែរឡាន។
SUV Outback បំពាក់អំពូលបំភ្លឺ LED headlight ស្តង់ដារ កង់ទំហំ ១៨ អ៊ិញ កម្ពស់ពីដីដល់បាតរថយន្ត ៨,៧ អ៊ីញមានបំពាក់ប្រព័ន្ធចុះ-ឡើងចំណោត (Hill descent Control) ឬ X-Mode ពេលបើកបរលើលក្ខខណ្ឌផ្លូវមិនរាបស្មើ។ Outback បំពាក់ម៉ាស៊ីន Boxer ២,៥ លីត្រផ្តល់កម្លាំងបាន ១៨២ សេះ និងជាប្រភេទម៉ាស៊ីន Turbocharge ផ្តល់កម្លាំង ២៦០ សេះ។
ចំពោះម្លៃចាប់ផ្តើមប្រមាណជា ២ ៧៣២០ ដុល្លារអាមេរិច(តម្លៃនៅបរទេស)៕
ទស្សនាវីដេអូបង្ហាញពីបច្ចេកវិទ្យាលើ SUV Outback៖